មុននេះបន្តិចនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានឱ្យដឹងថា ម្តាយតារាចម្រៀង ស៊ឹម ថៃណា បានទទួលមរណភាពទៅហើយ ដោយតារាចម្រៀងស្រីប្រចាំផលិតកម្ម M រូបនេះ បានបង្ហោះរូភាព និងកាន់ទុក្ខយ៉ាងក្រៀមក្រំដោយការផ្លាស់ប្ដូររូបភាពនៅលើប្រូហ្វាលហ្វេសប៊ុករបស់ខ្លួនដាក់រូបភាពកាន់ទុក្ខអ្នកម្តាយ និងបានសរសេរលើរូបថា «មរណភាពអ្នកម្តាយ ថ្ងៃទី26 ខែឧសភា ឆ្នាំ2018»។
ប្រភពពីមិត្តស្និទ្ធស្នាលជាមួយតារាស្រីរូបនេះ ក៏បានចូលបញ្ចេញមតិបញ្ជាក់ទៀតថា «ថ្ងៃនេះមិត្តរួមអាជីពរបស់ខ្ញុំបានមានទុក្ខជាទំងន់ដោយម្តាយរបស់គាត់បានលាចាកលោកហើយដោយសារជំងឺរ៉ារ៉ៃ ក្នុងនាមខ្ញុំជាមិត្តរបស់គាត់សូមចូលរួមរំលែកទុក្ខ ហេីយនាងខ្ញុំក៏សូមអអញ្ចើញមិត្តសិល្បៈរួមអាជីពកុំភ្លេចទៅជួយចូលរួមផ្តល់ជាកម្លាំងចិត្តដល់សិល្បការិនីរបស់យើងគឺកញ្ញា ស៊ឺម ថៃណា ដែរកំពុងតែមានទុក្ខជាខ្លាំង»។
គួរំឭកផងដែរថា ក្រោយពីការខិតខំអស់ពីលិទភាពរបស់ក្រុមគ្រូពេទ្យហើយ ក៏បានប្រាប់ឲ្យនាង និងក្រុមគ្រួសារត្រៀមចិត្តពីអាការជំងឺក្រលៀន និងបេះដូងរបស់ម្តាយបាត់ទៅហើយ។ នៅពេលឃើញសភាពម្តាយរបស់ខ្លួនពិបាកទ្រាំពេលជំងឺធ្វើទុក្ខ បានធ្វើឱ្យថៃហូរទឹកភ្នែកអាណិតម្តាយខ្លាំង តែមិនដឹងថាត្រូវជួយយ៉ាងម៉េច។ តែជាអកុសលនៅថ្ងៃ ម្ដាយរបស់ ថៃណា បានលាចាកលោកនេះបាត់ទៅហើយ។ ពីក្រុមការងារទស្សនាវដ្តី ឡារ៉ែន សូមចូលរូមរំលែកទុក្ខយ៉ាងក្រៀមក្រំនេះ សូមឧទ្ទិសឱ្យវិញ្ញាណក្ខន្ធ អ្នកម្ដាយរបស់ ស៊ឹម ថៃណា អញ្ជើញទៅកាន់សុគតិភព ៕