កន្លងមកលោក ករុណា ពេជ្រ បានប្រកាសលក់ផ្ទះវីឡាដែលមានទីតាំងនៅជិតវត្តសំរោងអណ្តែតជាវីឡាទោល ដើម្បីប្រមូលថវិកាព្យាបាលជំងឺឪពុកដែលកំពុងធ្ងន់ធ្ងរ ក៏ប៉ុន្តែមកដល់ពេលនេះលោកមិនទាន់លក់ដាច់នៅឡើយ ហើយអ្វីដែលធ្វើឱ្យសាធារណជនចាប់អារម្មណ៍ថ្មីៗនេះ គឺតារាចម្រៀងរូបនេះបានប្រកាសលក់ផ្ទះចំនួន 2កន្លែង និងដី 2កន្លែងបន្ថែមទៀត។
លោក ករុណា ពេជ្រ បានប្រកាសនៅលើហ្វេសប៊ុករបស់ខ្លួនថា «ហ៊ឺ ….ពេលមានលុយ គិតតែសន្សំលុយទិញ និងបង់រំលស់ផ្ទះ ព្រោះអត់មានជំនាញរកស៊ីដូចគេ ក៏ប៉ុន្តែដល់ពេលឥឡូវ ត្រូវការលុយ មានតែប្រកាសលក់ផ្ទះវិញហើយ… ហួសពីស្តាយ តែមិនដឹងធ្វើម៉េច…»។ លោកបន្ដថា «ខ្ញុំមានបំណងចង់លក់ផ្ទះ និងដីមួយចំនួន :
1- វីឡាទោល EO,E1,E2 ផ្ទះកែង មានទីធ្លាធំទូលាយ មានទីតាំងក្នុងបុរីពិភពថ្មីសំរោងអណ្តែត2 ទំហំដី 18.40m – 33.40 m ជិតផ្សារបឹងបៃតង ហើយចំណាយពេលតែ 5នាទីដល់ផ្សារទំនើប AEON II និងផ្សារ Makro។
2- ផ្ទះល្វែង Shop House EO,E1,E2 បុរីថៃឈុនគ្រី ផ្លូវបេតុង ជួរខាងមុខ អាចរកស៊ីបាន សល់តែ 3ខែរួចរាល់ (លក់តាមតម្លៃក្រុមហ៊ុនបច្ចុប្បន្ន ) ទំហំ 5mគុណ15m សល់មុខ 4 m ក្រោយ1.5 m ចុះពីផ្លូវធំឧកញ៉ាម៉ុងរិទ្ធី 200 m ហើយចំណាយពេលតែ 5នាទីដល់ផ្សារទំនើប AEON II និងផ្សារ Makro។
3- ដីប្លង់វីឡា 20mគុណ30m ជាប់នឹងរបងបុរីពិភពថ្មីបឹងឈូក ចុះពីផ្លូវ 2011ប្រហែល 200 m ចំណាយពេលតែ 3 នាទី ពីផ្សារឈូកមាស តំបន់អភិវឌ្ឍន៍ខ្លាំង។
4- ផ្ទះវីឡាភ្លោះខ្នាតធំ EO,E1,E2 ទ្វារ ទូតាំង និងទូដាក់ខោអាវធ្វើពីឈើប្រណីតគ្រប់បន្ទប់ ទំហំដី 9.8m គុណ 21m ក្នុងបុរីពិភពថ្មីសំរោងអណ្តែត1 ជិតផ្សារបឹងបៃតង ហើយចំណាយពេលតែ 5 នាទី ដល់ផ្សារទំនើប AEON II និង ផ្សារ Makro។
5- ផ្ទះវីឡាកូនកាត់ EO,E1,E2 ក្នុងបុរីប៉េងហួតវ៉េងស្រេង ទំហំផ្ទះ 4.9m គុណ 12m សល់មុខ 4m
6- ដីធ្វើរោងចក្រ ឬសិប្បកម្ម ចាក់ដីហើយស្អាត នៅតំបន់ទីប្រជុំជនបាក់ដឹង ទីរួមស្រុកឧដុង្គ ទំហំ 2.3ហិកតា លើផ្លូវ 129 (ទំហំផ្លូវ 40m) ចុះពីផ្លូវជាតិ51 ប្រហែល 2 km។
គួរបញ្ជាក់ផងដែរថា ឪពុករបស់តារាចម្រៀង ករុណា ពេជ្រ បានធ្លាក់ខ្លួនឈឺរហូតដល់ដំណាក់កាលបាត់បង់ការចងចាំ ហើយលោកបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យល្បីមួយនៅក្រុងភ្នំពេញ។ ក្រោយមកលោកក៏សម្រេចចិត្តបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាម តែស្ថានភាពជំងឺនៅតែធ្ងន់ធ្ងរដដែល ធ្វើឱ្យលោកមានការសោកស្តាយជាខ្លាំង ។ ពេលនេះករុណា ពេជ្រ បាននាំឪពុកមកព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុងភ្នំពេញវិញហើយ៕