អាវរបស់ក្លិប Liverpool ចំនួន 3០០អាវត្រូវបានបញ្ជូនទៅកាន់ភូមិ Bambali របស់ប្រទេសសេណេហ្គាល់ នៅមុនពេលការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រចាប់ផ្ដើម ដោយអាវនោះជាអំណោយរបស់តារាឆ្នើម Sadio Mane។
នៅថ្ងៃសៅរ៍នេះ រូបគេមានបំណងផ្តល់នូវការសន្យាមួយក្នុងការជួយមិត្តភ័ក្តិកាលពីកុមារភាពរបស់គេ ឱ្យលុបចោលនូវការអស់សង្ឃឹម និងគ្មានជំនឿចិត្ត តាមរយៈការរំឭកពីជ័យជម្នះរបស់ក្រុម Liverpool ក្នុងទីក្រុង Istanbul។ កាដូនេះនឹងត្រូវបំពេញ នៅពេលដែលរូបគេនាំយកពាន និងមេដាយរបស់ Champions League វិលត្រឡប់ទៅផ្ទះវិញ។
Mane បានពន្យល់ថា៖ «ខ្ញុំចងចាំពីការប្រកួតរវាងក្រុម AC Milan និង Liverpool កាលពីឆ្នាំ2005។ ការដេញតាមពីក្រោយ 3-០ បន្ទាប់មកតាមស្មើ 3-3 និងស៊ុតបាល់ប៉េណាល់ទី។ នេះគឺជាការចងចាំដ៏ធំមួយសម្រាប់ខ្ញុំ។ ខ្ញុំបានទស្សនាការប្រកួតក្នុងភូមិរបស់ខ្ញុំគឺ Bambali។ ខ្ញុំនៅចងចាំថា ខ្ញុំបានស្ថិតនៅជាមួយនឹងមិត្តភ័ក្តិរបស់ខ្ញុំ និងជាមិត្តភ័ក្តិសម្លាញ់ចិត្តខ្ញុំ ហើយការដេញតាមពីក្រោយ 3-០ គឺជាលទ្ធផលកាត់សេចក្តីរួចជាស្រេច»។
Mane បានបន្ថែមទៀតថា៖ «បន្ទាប់មក រូបគេបានឈប់ទស្សនាការប្រកួត និងបានរត់ចេញពីទីនោះដូចមនុស្សឆ្កួតអ៊ីចឹង។ បន្ទាប់មក រូបគេបានវិលត្រឡប់មកវិញនៅពេលបញ្ចប់ការប្រកួត ហើយរូបគេស្ទើរតែមិនជឿលើលទ្ធផលនៅពេលនោះឡើយ ព្រោះនៅពេលនោះ Liverpool បានទទួលជ័យជម្នះ»៕
ប្រភពព័ត៌មាន៖ The Guardian