តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់តារាស្រី គង់ ចាន់ស្រីមុំ ប៉ុន្មានម៉ោងមុននេះបន្ដិច បានបង្ហោះរូបភាពបញ្ចេញសាច់ក្បាលពោះដ៏ស្រស់ស្អាត ខណៈដែលគភ៌របស់អ្នកនាងកាន់តែជិតគ្រប់ខែហើយ។
ជាទូទៅ ដូចដែលប្រិយមិត្តទាំងអស់គ្នាបានដឹងហើយថា តារាស្រីរូបនេះកាលពីមិនទាន់មានស្វាមី នាងពិតជាមានរូបសម្ផស្សស្រស់ស្អាតខ្លាំងណាស់ និងបានទាក់ទាញចិត្តបុរសៗជាច្រើននាក់ឱ្យលង់ក្នុងសម្រស់របស់អ្នកនាងទៀតផង ហើយបើទោះជាពេលនេះ អ្នកនាងមានស្វាមីហើយក្ដី ក៏អ្នកនាងនៅតែថែរក្សាសម្រស់បានស្អាតដដែល។ ដោយឡែក ខណៈនេះ អ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហោះរូបភាពដែលបង្ហាញពីគភ៌របស់អ្នកនាងម្ដងទៀតហើយ ដែលមកទល់ពេលនេះ គេមើលឃើញថា កាន់តែធំទៅៗ និងត្រៀមខ្លួនប្រសូតនាពេលឆាប់ៗនេះហើយ។
អ្នកនាង គង់ ចាន់ស្រីមុំ ថែមទាំងបានរៀបរាប់នៅលើបណ្ដាញសង្គមហ្វេសប៊ុកទៀតផងថា «ទារកគឺជាក្មេងតូចមួយដែលអ្នកបានថែរក្សានៅក្នុងផ្ទៃអស់រយៈពេល 9ខែ…។ អ្នកនឹងថ្នមនៅក្នុងដៃរបស់អ្នករយៈពេល 3 ឆ្នាំ…។ ហើយស្ថិតនៅក្នុងដួងចិត្តរបស់អ្នករហូតដល់ថ្ងៃដែលអ្នកស្លាប់…។ ពេលឆ្លងកាត់ទើបយល់កាន់តែច្បាស់ពីទឹកចិត្តម្តាយ។ គុណម្តាយគឺធំធេងណាស់ចំពោះកូនគ្រប់រូប…ថតដោយប្តីសម្លាញ់ Seyha Kem…រូបភាពអនុស្សាវរីយ៍ ដ៏មានតម្លៃ »។ គួរបញ្ជាក់ផងដែរថា បុត្រនៅក្នុងផ្ទៃអ្នកនាង គង់ ចាន់ស្រីមុំ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នឹងបានឃើញមុខប៉ាប៉ា និងម៉ាក់ៗរបស់គេហើយ…ពិតជាគួរឱ្យរំភើបចិត្តមែន៕