មុននេះបន្ដិច តារាកំប្លែងប្រចាំស្ថានីយទូរទស្សន៍ CTN គឺ នាយ ពែក មី បានបង្ហោះរូបភាពជាច្រើនសន្លឹក និងវីដេអូខ្លី ដែលលោកបាននិយាយ និងស្ដែងឱ្យដឹងថា ប្អូនប្រុសរបស់នាយ ត្រូវបានឃាតករចិត្តឃោឃៅ បើករថយន្ដដេញបុក រហូតដល់ប្អូនប្រុសភ័យស្លន់ស្លោ និងរងរបួសយ៉ាងធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ តែជាអកុសល ដោយសារតែសម្រាកព្យាបាលអស់រយៈពេលជាង 9 ថ្ងៃហើយ នៅមិនទាន់បានធូរស្បើយ ហើយកាន់តែមានអាការៈខ្លាំងជាងមុន រហូតដល់ក្អួតចេញឈាមនោះ ទើបតារាកំប្លែងរូបនេះ សម្រេចចិត្តចង់បញ្ចូនប្អូនប្រុសទៅព្យាបាលនៅប្រទេស វៀតណាម។
លោក ពែក មី បានរៀបរាប់នៅលើហ្វេសប៊ុកថា « នៅយប់ថ្ងៃទី10ខែឧសភា ឆ្នាំ2018នេះ ឃាតកជិះឡានដេញបុកប្អូនប្រុសខ្ញុំ សូមបងប្អូនជួយស៊ែរវីដេអូនេះ ឱ្យឃាតករបានឃើញផង យើងខ្ញុំបានដាក់ពាកក្យបណ្តឹងហើយ មកដល់ថ្ងៃនេះសមត្ថកិច្ចខណ្ឌ ឫស្សីកែវ មិនទាន់ហៅឃាតករមកដោះស្រាយបានទេ»។ គួរបញ្ជាក់ផងដែរថា នាយ ពែក មី បានអំពាវនាវដល់មន្ត្រីសមត្ថកិច្ចខណ្ឌ ឫស្សីកែវ មេត្តាជួយមានវិធានការណ៍ឱ្យបានលឿនជាងនេះ ដើម្បីជួយរកយុត្តិធម៌ និងដំណោះស្រាយជូនក្រុមគ្រួសារលោក។ ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនាវីដេអូ នាយ ពាក់ មី ខាងក្រោមនេះ៖