សឹងតែមើលមិនស្គាល់!…សិល្បករ-សិល្បការិនី ជាច្រើនដែលកំពុងប្រឡូកក្នុងវិស័យសិល្បៈនាពេលបច្ចុប្បន្ននេះ មានរូបសម្ផស្សស្រស់សោភា ស្អាតសង្ហាខ្លាំងមែនទែន។ មិនតែប៉ុណ្ណោះទេ ពួកគេថែមទាំងបានប្រកួតប្រជែងគ្នាដណ្តើមយកប្រជាប្រិយភាព និងការគាំទ្រពីសំណាក់មហាជនជាច្រើនដើម្បីឱ្យខ្លួនបានឈរក្នុងជួរមុខលើពិភពសិល្បៈខ្មែរមួយនេះទៀតផង។
បើទោះជាមានតារាក្មេងៗ ដែលមានជំនាញខាងសម្តែង និងអាចធ្វើជាពិធីករ ពិធីការិនីបានបង្ហាញខ្លួនជាច្រើននាក់យ៉ាងណាក្តី ក៏ប៉ុន្តែតារាជើងចាស់ទាំង 13រូបខាងក្រោមនេះ នៅតែអាចរក្សាបាននូវការគាំទ្រដដែល ហើយថែមទាំងកាន់តែទទួលបានការគាំទ្រកាន់តែខ្លាំងឡើងទៀតផង។ តែបើបែរទៅមើលរូបសម្រស់របស់សិល្បករ-សិល្បការិនី ទាំង 13ដួងរបស់យើងកាលពីចូលប្រឡូកសិល្បៈដំបូងៗវិញនោះ នឹងធ្វើឱ្យអ្នកប្លែកអារម្មណ៍ ហើយនឹកស្មានមិនដល់ឡើយ។
ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនារូបភាពទាំងអស់នេះ៖