Skip to content

កាន់តែរីករាយ និងទាន់សម័យជាមួយនឹងការផ្តល់ជូនសេវាស្នាក់នៅពីសណ្ឋាគារ PHNOM PENH KATARI HOTEL

Phnom Penh Katari Hotel គឺជាឈ្មោះសណ្ឋាគារលំដាប់ស្ដង់ដារអន្តរជាតិ បែបទាន់សម័យ​ និងប្រណីតភាពបំផុត ស្ថិតនៅចំកណ្តាលនៃ​បេះដូង​រាជធានីភ្នំពេញ ដែលជាមជ្ឈមណ្ឌល ពាណិជ្ជកម្មយ៉ាងសំខាន់បំផុតរបស់ប្រទេសកម្ពុជា ខណៈដែលបច្ចុប្បន្ន សណ្ឋាគារដ៏ទំនើបមួយនេះ​កំពុងតែ​ទទួល​បានការចាប់អារម្មណ៍គាំទ្រយ៉ាងលើសលប់ពីសំណាក់អតិថិជនជាតិ និងអន្តរជាតិ ជាពិសេស អ្នកជំនួញធំៗតែម្ដង ទៅលើការផ្តល់ជូននូវសេវាកម្ម​យ៉ាង​ល្អឥតខ្ចោះ ទាំងផ្នែកសេវាស្នាក់នៅ សេវាម្ហូបអាហារ ក៏ដូចជាសេវារៀបចំពិធីទទួលបដិសណ្ឋារកិច្ចនៃកិច្ចប្រជុំខ្នាតតូច និងមធ្យមផងដែរ។ បន្ថែមពី​នេះដើម្បីបំពេញទៅតាមតម្រូវការរបស់អតិថិជនដែលមានបំណងចង់ទទួលទានអាហារ និងភេសជ្ជៈបណ្តែតអារម្មណ៍នាពេលរាត្រីបែបរ៉ូមែនទិកឥឡូវ​នេះ Phnom Penh Katari Hotel បានបង្កើនភាពឆើតឆាយរបស់ខ្លួនកាន់តែប្រសើរជាងមុនជាមួយនឹងកន្លែងទទួលទានអាហារ និងភេសជ្ជៈពេល​រាត្រី​យ៉ាង​ស្រស់ស្អាតគួរជាទីទាក់ទាញ ដែលស័ក្តិសមនឹងកិត្តិយសរបស់លោកអ្នកតែម្តង។

ស្ថិតនៅចំកណ្តាលតំបន់ដែលប្រមូលផ្តុំទៅដោយអភិជន និងក្រុមហ៊ុនបរទេសជាច្រើន Phnom Penh Katari Hotel អគារលេខ61 ផ្លូវ294 សង្កាត់បឹងកេងកង1 ខណ្ឌចំការមន រាជធានីភ្នំពេញ ​ត្រូវបានគេស្គាល់ថាជាសណ្ឋាគារដែលមានរូបរាងស្រស់ស្អាតមានកម្ពស់13ជាន់ ស្មើនឹង61បន្ទប់ ប្រកប​ដោយលក្ខណៈស្ដង់ដារអន្តរជាតិ ជាមួយនឹងការផ្តល់ជូននូវសេវាកម្មយ៉ាងល្អឥតខ្ចោះពីសំណាក់បុគ្គលិកប្រុស-ស្រីជាច្រើននាក់ ដែលសុទ្ធតែបាន​ឆ្លង​កាត់​វគ្គបណ្តុះបណ្តាលជំនាញផ្នែកបដិសណ្ឋារកិច្ចយ៉ាងត្រឹមត្រូវ។

លោក កែម ភារម្យ នាយកគ្រប់គ្រងទូទៅបានឱ្យដឹងថា សណ្ឋាគារ Phnom Penh Katari Hotel បានបើកដំណើរការប្រមាណជា​3ឆ្នាំ​ កន្លងទៅ​ហើយ ដោយក្នុងរយៈពេលកន្លងទៅនេះ គឺទទួលបានការគាំទ្រពីសំណាក់អតិថិជនច្រើនគួរសម ដែលភាគច្រើនអ្នកដែលមកទទួលសេវាស្នាក់នៅនៅទីនេះ គឺ​ជា​អ្នកជំនួញធំៗមកពីក្រៅស្រុកដែលជាជនជាតិបរទេស។ លោកបានបញ្ជាក់ថែមទៀតថា ហេតុផលដែលធ្វើឱ្យអ្នកទាំងនោះងាកមកចាប់​អារម្មណ៍​ទទួល​យកសេវាស្នាក់នៅ ក៏ដូចជាសេវាម្ហូបអាហារនៅសណ្ឋាគារ Phnom Penh Katari Hotel ក៏ព្រោះតែអ្នក ទាំងនោះ​មានការ​ជឿទុកចិត្ត​មកលើ​គុណភាព​រួម ដែលមានដូចជា បរិយាកាសនៅក្នុងសណ្ឋាគារ ភាពប្រណីតនៃការតុបតែងលម្អនៅក្នុងបន្ទប់នីមួយៗ ភាពល្អឥតខ្ចោះនៃការផ្តល់សេវាពី​សំណាក់​បុគ្គលិក​ដែលពោរពេញទៅដោយភាពរួសរាយរាក់ទាក់ ក៏ដូចជាភាពល្អប្រសើរនៃរសជាតិម្ហូបអាហារ និងភេសជ្ជៈដែលមានបម្រើនៅក្នុង​សណ្ឋាគារ​ផ្ទាល់​តែ​ម្ដង។ ម៉្យាងវិញទៀត ទីតាំងរបស់ Phnom Penh Katari Hotel គឺមានភាពប្រសើរជាងគេបំផុតត្រង់ថា នៅជុំវិញសណ្ឋាគារ គឺជាបណ្តុំនៃផ្សារទំនើប ហាង​លក់សម្ភារៈ និងទំនិញផ្សេងៗ ហាងកាហ្វេទំនើប សាលាបរទេស និងមន្ទីរពេទ្យឯកជនជាដើម។

ដោយឡែក ចំពោះសេវាបម្រើវិញ នៅក្នុងសណ្ឋាគារលំដាប់ស្ដង់ដារអន្តរជាតិ ដែលប្រកបដោយប្រណីតភាពមួយនេះវិញ កាន់តែ​មាន​ភាព​អស្ចារ្យ និងប្រសើរជាងបណ្តាសណ្ឋាគារដទៃទៀតដែលកំពុងដំណើរការនៅក្នុងរាជធានីភ្នំពេញ​ ដែលក្រៅពីមានបន្ទប់យ៉ាងស្រស់ស្អាត នៅមាន​សាលប្រជុំ​រួម​ខ្នាតមធ្យមដែលអាចទទួលភ្ញៀវបានជាង30នាក់ផងដែរ។ បន្ថែមពីនេះ ជាការបង្កនូវភាពងាយស្រួលដល់បណ្តាអតិថិជន ក៏ដូចជាភ្ញៀវទេសចរជាតិអន្តរជាតិដែលមកស្នាក់នៅក្នុងសណ្ឋាគារ Phnom Penh Katari Hotel ខាងសណ្ឋាគារបានធ្វើកាបែងចែកនូវ​កម្រិតនៃបន្ទប់​ចំនួន4ខុសប្លែក​ពីគ្នា​សម្រាប់​ឱ្យ​អតិថិជនជ្រើសរើស ដែលក្នុងនោះរួមមានដូចជា ទីធ្លា និងបរិយាកាសនៅក្នុងបន្ទប់ សម្ភារៈប្រើប្រាស់ ក៏ដូចជាការផ្តល់ជូនផ្សេងៗ​ទៀត ដែលសុទ្ធ​តែ​មាន​ភាពប្រណីត និងទំនើបស្របតាមបច្ចេកវិទ្យានាសម័យកាលក្នុងពេលបច្ចុប្បន្ននេះ ហើយអ្វីដែលរឹតតែអស្ចារ្យនោះ គ្រប់បន្ទប់ គ្រប់កម្រិតទាំងអស់ សុទ្ធ​តែ​មានបំពាក់ទៅដោយប្រព័ន្ធសុវត្ថិភាព ផ្តល់ជូនការប្រើប្រាស់អីុនធឺ-ណែតគ្មានដែនកំណត់ និងមានប្រសិទ្ធភាពខ្ពស់ ដែលអាចធ្វើឱ្យអារម្មណ៍​របស់ភ្ញៀវ​ដែល​ចូលមកស្នាក់នៅមានក្ដីរំភើប និងរីករាយសប្បាយចិត្តមិនអាចបំភ្លេចបាន។ ដោយឡែក នៅជាន់ទី12នៃអគារ ដែលភ្ញៀវទាំងអស់អាច​ឡើង​តាមជណ្តើរ​យន្ត​មានសុវត្ថិភាពខ្ពស់ មានអាងហែលទឹកដ៏ស្រស់ស្អាត ក៏ដូចជា Sky Bar ដែលស្ថិតនជាន់ទី13 ដែលអនុញ្ញាតឱ្យ​ភ្ញៀវអង្គុយ​គយគន់​សម្រស់​រាជធានី​ភ្នំពេញនាពេលរាត្រី ជាមួយនឹងការក្រេបនូវរសជាតិស្រាក្រឡុក ក៏ដូចជាភេសជ្ជៈផ្សេងៗយ៉ាងសម្បូរបែប ដែលពោរពេញទៅដោយ​ភាពរ៉ូមែនទិក​ជាទីបំផុត។ ជាមួយគ្នានេះ សណ្ឋាគារក៏មានកន្លែងហាត់ប្រាណយ៉ាងទូលាយ ដែលបំពាក់ទៅដោយឧបករណ៍ និងម៉ាស៊ីនហាត់​ប្រាណ​ស្វ័យប្រវត្តិ​ដ៏​ទំនើបសម្រាប់បម្រើជូនអតិថិជនទាំងអស់​ផងដែរ។

ជាមួយគ្នានេះដែរ នៅផ្នែកខាងក្រោមនៃសណ្ឋាគារ Phnom Penh Katari Hotel ក៏មានកន្លែងទទួលទានកាហ្វេដ៏ស្រស់ស្អាតមួយទៀតដែល​កាន់​តែផ្តល់នូវភាពងាយស្រួលសម្រាប់ការធ្វើការជាលក្ខណៈឯកជន ឬពិភាក្សាការងារផ្សេងៗជាមួយដៃគូមុខជំនួញផងដែរ។ បន្ថែមពីនេះ លោកអ្នក​ក៏​អាច​កុម្ម៉ង់ម្ហូបអាហារ និងភេសជ្ជៈយ៉ាងសម្បូរបែប ដែលបានកែច្នៃ និងបង្កើតឡើងដោយអ្នកជំនាញ មានបទពិសោធជាច្រើនឆ្នាំ ដើម្បីទទួលទាន​នៅ​នឹង​កន្លែង ឬនៅក្នុងបន្ទប់គេងក៏បាន។ ដោយឡែកសម្រាប់ជាន់លំហអាកាសនៅជាន់ទី13 ដែលជា Sky Bar ដែលមានទីធ្លាធំទូលាយ​អាចអនុញ្ញាតឱ្យ​លោកអ្នក​គយគន់សម្រស់រាជធានីភ្នំពេញ នាពេលរាត្រីនោះ ក៏មានទទួលរៀបចំពិធីផ្សេងៗផងដែរ ដូចជា ពិធីខួបកំណើត ឬពិធីជប់លៀងដែលអាចទទួលភ្ញៀវ​កិត្តិយសបានប្រមាណជាង30នាក់។

សូមមកទទួលយកនូវសេវាបម្រើដ៏ល្អឥតខ្ចោះពីសណ្ឋាគារ Phnom Penh Katari Hotel ទាំងអស់គ្នា!

Leave a Reply

Your email address will not be published. Required fields are marked *