អស់រយៈពេលជាច្រើនឆ្នាំមកហើយដែល Motor Café ត្រូវបានគេស្គាល់ថា ជាភោជនីយដ្ឋានរាត្រីដ៏ទំនើប និងល្បីឈ្មោះនៅក្នុងរាជធានីភ្នំពេញ។ ដោយឡែកពេលនេះ Motor Café បានពង្រីកសាខាថ្មីមួយទៀតស្ថិតនៅអគារលេខ58 ផ្លូវ337 សង្កាត់បឹងកក់1 ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាប់នឹងភោជនីយដ្ឋាន NEEDA ដោយបើកបម្រើចាប់ពីម៉ោង5ល្ងាចរហូតដល់ម៉ោង12យប់ ជាមួយនឹងម្ហូបអាហារសរុបប្រមាណ100មុខ ដោយផ្ដោតសំខាន់ទៅលើមុខម្ហូបបែបវេស្ទឺន ក៏ដូចជាភេសជ្ជៈចម្រុះសរុបប្រមាណជាង60មុខ។
អ្វីដែលជាលក្ខណៈពិសេសរបស់ Motor Café គឺក្រៅពីមានម្ហូបអាហារ និងភេសជ្ជៈយ៉ាងសម្បូរបែប ដែលពោរពេញទៅដោយរសជាតិឈ្ងុយឆ្ងាញ់ជាប់ចិត្ត ក្រោមការរង់ចាំទទួលស្វាគមន៍បម្រើពីសំណាក់បុគ្គលិកប្រុសស្រីជាច្រើននាក់ ដែលមានភាពរួសរាយរាក់ទាក់នោះ គឺការរចនាដេគ័រទាំងផ្នែកខាងក្នុង ក៏ដូចជាខាងក្រៅហាង ដែលមានលក្ខណៈបែបក្លាស៊ីក និងទាន់សម័យជាទីបំផុត ដោយផ្តោតសំខាន់ទៅលើគំនិតច្នៃប្រឌិតប្រៀបដូចជាកំពុងស្ថិតនៅក្នុងពិភពនៃទីលានប្រណាំងរថយន្តយ៉ាងដូច្នេះដែរ។ ក្លោងទ្វារនៃច្រកចូលមានដាក់តាំងលម្អនូវម៉ូតូធំម៉ាកល្បីតម្លៃរាប់ម៉ឺនដុល្លារ រួមជាមួយការយកបន្ទះដែកស្មិតមកច្នៃជាសម្បុកឃ្មុំ បន្ថែមដោយពន្លឺភ្លើងពណ៌ដ៏ស្រស់ស្អាត។ កៅអីអង្គុយ គឺជាប្រភេទកៅអីរថយន្ត ប្រណាំងពិតៗ តុមូលខ្នាតតូច និង Counter ក្រឡុកស្រា ត្រូវបានរចនាឡើងក្នុងរូបភាពជា កង់រថយន្ត នៅលើពិដានមានលម្អទៅដោយគ្រឿងបន្លាស់រថយន្តកែច្នៃគួរជាទីទាក់ទាញដោយឡែក ឆាកប្រគំតន្ត្រី ដែលមានក្រុមអ្នកចម្រៀង និងតន្ត្រីករអាជីពចំនួន3ក្រុម ជាជនជាតិហ្វីលីពីន និងជនជាតិខ្មែរ ឡើងប្រគំកំដរអារម្មណ៍អតិថិជននោះ ក៏ត្រូវបានរចនាឡើងក្នុងរូបភាពជាកុងទ័ររថយន្តប្រណីតផងដែរ ជាមួយនឹងការលម្អបន្ថែមដោយពន្លឺភ្លើងពណ៌ចម្រុះយ៉ាងស្រស់ស្អាត។
ចំពោះ Motor Café ដែលស្ថិតនៅទីតាំងខាងលើនេះ គឺទទួលបានការចាប់អារម្មណ៍គាំទ្រពីសំណាក់អតិថិជនជាខ្លាំង។ រាល់ម្ហូបអាហារទាំងអស់ត្រូវបានផ្សំពីវត្ថុធាតុដើមបែបធម្មជាតិហើយភាគច្រើននាំចូលពីបរទេស ដូចជា សាច់គោអូស្ត្រាលី សាច់គោអាមេរិក ត្រីសាល់ម៉ុន និងគ្រឿងសមុទ្រផ្សេងៗ ជាពិសេសដូចជាប្រភេទអយស្ទ័រ គឺត្រូវបាននាំចូលមកពីប្រទេសកាណាដា បារាំង និងសមុទ្រប៉ាស៊ីហ្វិក។ ចំពោះស្រាក្រហមត្រូវបាននាំចូលមកពីប្រទេសអូស្រ្តាលី បារាំង អាហ្សង់ទីន និងប្រទេសជីលី។ ដោយឡែកចំពោះប្រភេទស្រាវីស្គី គឺត្រូវបាននាំចូលមកពីប្រទេសបារាំង និងប្រទេសអាល្លឺម៉ង់ដែលជាប្រភពស្រាវីស្គីផ្ទាល់តែម្ដង។
ងាកមកចាប់អារម្មណ៍ជាមួយការផ្តល់សេវាកម្មពិសេសជាលក្ខណៈឯកជនវិញ Motor Café ក៏មានទទួលរៀបចំទទួលបម្រើផងដែរ ដូចជាការជួបជុំទទួលទានអាហារជាក្រុមនៅក្នុងបន្ទប់ VIP បិទជិត នៅជាន់ខាងលើ ដែលអាចទទួលសមាជិកបានរហូតដល់ទៅ16នាក់, បន្ទប់ VIPនៅជាន់ផ្ទាល់ដី អាចទទួលសមាជិកបានចំនួន10នាក់, សាឡុង VIP អាចទទួលបានសមាជិកចំនួន14នាក់ រួមជាមួយនឹងតុវែង VIP ចំនួន3ទីតាំងផ្សេងទៀត ដែលស្ថិតនៅពីមុខឆាកប្រគំតន្ត្រី។ ក្រៅពីនេះ ក៏មានទទួលរៀបចំកម្មវិធីខ្នាតធំ និងមធ្យមផងដែរ ដូចជា កម្មវិធីជប់លៀងកម្មវិធីខួបកំណើត ឬកម្មវិធីអបអរសាទរគម្រប់ខួបក្រុមហ៊ុន ឬខួបអាពាហ៍ពិពាហ៍ជាដើម ដែលអាចទទួលសមាជិកបានរហូតដល់ប្រមាណ150នាក់ ជាមួយនឹងការទទួលកុម្ម៉ង់មុខម្ហូបតាមតម្រូវការ ដូចជា មុខម្ហូបក្នុងបញ្ជីរាយនាមក្នុងសៀវភៅប្រចាំហាង ក៏ដូចជាអាហារប៊ូហ្វេផងដែរ។
គួរបញ្ជាក់ផងដែរថា Motor Café មាន2សាខា ដោយសាខាទី1ស្ថិតនៅអគារលេខ76 ផ្លូវសុធារស រាជធានីភ្នំពេញ ដែលអាចទាក់ទងបានតាមទូរស័ព្ទលេខ 010 999 717 / 096 9999 724 និងសាខាទី2ស្ថិតនៅអគារលេខ58 ផ្លូវ337 សង្កាត់បឹងកក់1 ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សម្រាប់ការសាកសួរព័ត៌មានបន្ថែម ឬធ្វើការកក់ទីកន្លែងទុកជាមុន សូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ៖ 011 56 69 69 / 096 97 86 668 ឬតាមរយៈ Facebook: MOTOR CAFE៕