ភោជនីដ្ឋាន NEEDA (សាខាទួលគោក) ស្ថិតនៅអគារលេខ58 ផ្លូវ337 សង្កាត់បឹងកក់1 ខណ្ឌទួលគោក រាជធានីភ្នំពេញ ចាប់បើកបម្រើជូនជារៀងរាល់ថ្ងៃ ពីម៉ោង7ព្រឹក ដល់ម៉ោង 11យប់។ អស់រយៈពេលជិត5ឆ្នាំមកហើយ ដែល NEEDA ត្រូវបានអតិថិជនទទួលស្គាល់ថា គឺជាភោជនីយដ្ឋាន ដែលផ្តល់ជូននូវអាហារបែបខ្មែរ-ថៃពិតៗ ពីសំណាក់មេចុងភៅជាជនជាតិខ្មែរ និងថៃ ដែលមានបទពិសោធន៍យូរឆ្នាំក្នុងការចម្អិនអាហារ ប្រកបដោយអនាម័យខ្ពស់ និងមានរសជាតិឆ្ងាញ់។ ភោជនីយដ្ឋាន NEEDA មានបម្រើជូនអាហារ3ពេលក្នុង1ថ្ងៃ ដែលមានមុខម្ហូបប្រមាណជាង100មុខ មានបង្អែម និងភេសជ្ជៈជាច្រើនប្រភេទ ដែលលោកអ្នកអាចធ្វើការកុម៉្មង់តាមតម្រូវការ។
ម្ហូបពិសេសៗនៅ NEEDA មានដូចជា ៖ មឿងខាំ ប៉ាកម៉ នីដា បុកល្ហុងថៃ ប្រហុកអាំងលើជ្រុញ សម្លម្ជូរគ្រឿង តុមយាំបង្កង សម្លប្រហើរ ឆាផ្កាខាត់ណាខៀវ និងឆាម្រះព្រៅ។ល។ មុខម្ហូបទាំងនេះ ប្រសិនបើលោកអ្នកបានទៅដល់ភោជនីយដ្ឋាន NEEDA ហើយ លោកអ្នកគួរតែសាកល្បង។
នៅទីនេះ លោកអ្នកអាចមានជម្រើសក្នុងការអង្គុយទទួលទានអាហារនៅខាងក្នុងបន្ទប់កញ្ចក់សថ្លាបិទជិត ឬនៅខាងក្រៅជាលក្ខណៈក្រុមគ្រួសារ ជួបជុំមិត្តភក្ដិ ឬបែបឯកជនផ្ទាល់ខ្លួនក៏បាន។
NEEDA មិនត្រឹមតែជាកន្លែងលក់ម្ហូបអាហារតែមួយមុខនោះទេ តែក៏ជាទីកន្លែងមួយដែលអាចជួបជុំពិភាក្សាការងារផងដែរ។ លោកអ្នកអាចប្រើប្រាសទីតាំង NEEDA ទាំងមូលសម្រាប់រៀបចំកម្មវិធីប្រជុំកម្រិត VIP និងពិធីជប់លៀងក៏បាន ដែលអាចទទួលភ្ញៀវបានប្រមាណ130នាក់។ បន្ថែមពីនេះ NEEDA ក៏មានរៀបចំជាអាហារប៊ូហ្វេទៅដល់គេហដ្ឋាន ឬកន្លែងធ្វើការជាដើម។
និយាយពីរឿងចំណតនៅភោជនីយដ្ឋាន NEEDA វិញ លោកអ្នកនឹងអស់ក្ដីកង្វល់ទៀតហើយ ធានាថាទីធ្លាចំណតធំទូលាយ ដែលអាចចតយានយន្តរបស់លោកអ្នកប្រកបដោយសុវត្ថិភាព។
នៅពេលដែលលោកអ្នកបានអញ្ជើញទៅដល់ទីតាំងខាងលើនេះហើយ ជឿជាក់ថាពិតជាទទួលបាននូវអារម្មណ៍ស្រស់ស្រាយជាមួយនឹងបរិយាកាសទាំងមូល ក្រោមការតុបតែងលម្អដែលមានភាពច្នៃប្រឌិតខ្អស់។ ចូលទៅដល់ខាងក្នុងភ្លាម លោកអ្នកកាន់តែមានអារម្មណ៍ថា ស្រឡះភ្នែកជាមួយនឹងការរចនាផ្ទៃជញ្ជាំងពណ៌សក្បុស លាយឡំនឹងពន្លឺចង្កៀងអគ្គិសនីដ៏ស្រទន់ ជាមួយនឹងតុ កៅអី សាឡុង ដែលមានពណ៌ស្រស់ស្រាយ! ហ៊ានធានាថា លោកអ្នកពិតជាប្លែកភ្នែកជាក់ជាមិនខាន។ លោកអ្នកអាចធ្វើការកក់ទីតាំងសម្រាប់កម្មវិធីផ្សេងៗ ឬសាកសួរព័ត៌មានបន្ថែមបានតាមរយៈទូរស័ព្ទលេខ ៖ 096 844 33 79 , 092 62 44 77 ឬតាមរយៈ Facebook : Needa Bar/Restaurant៕