
មួយរយៈចុងក្រោយនេះ ពិតជាមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្ដាញហ្វេសប៊ុក ដែលស្ដែងឱ្យឃើញពីសង្រ្គាមពាក្យសម្ដីតបគ្នារវាង អតីតបវរកញ្ញាឯក «Bridgestone» ហាស់ ឌីជូរលីន និងមិត្តភក្ដនៅកនុងចង្កោមសិល្បៈដែលជាតារាទើបតែរះថ្មីគឺ ម៉ាន នីសា បានចេញមុខចោទថា តារាម៉ូដែលដែលធ្លាប់លោតលើអគារ 12ជាន់មិនស្លាប់រូបនេះ បានប្រើប្រាស់ហិង្សាលើខ្លួននោះ ។
គួររំឭកផងដែរថា ហាស់ ឌីជូរលីន បានសរសេរនៅលើគណនីហ្វេសប៊ុករបស់នាង ដោយអះអាងរឿងខាងលើថា « បរិហារកេរ្តិ៍ខ្ញុំដោយទាំងមិនបានមានភស្ដុតាងនឹងមិនមានសាក្សីត្រឹមត្រូវនេះហើយគឺជាពាក្យបរិហារកេរ្ដិ៍គេជាពាក្យសម្ដីមិនយកជាការហើយគាត់ជាមនុស្សបែបម៉េចគួរតែដឹងហើយ ទាំងគាត់បានដាក់ចំដៃខ្ញុំដែលកុំពុងតែឈឺទៀត ។ អត់ទៅពេទ្យពិនិត្យ ម៉េចបានអ្នកឯងមុននឹងមានរឿងនឹង តើអ្នកឯងមានដឹងថាហេតុអីបានអ្នកឯងនោមអត់ចេញអត់? ហើយមុននឹងអ្នកឯងមានរឿងនឹងហើយតើអ្ននឯងទៅណា? ហើយអ្នកឯងចូលទៅកន្លែងណាគឺមានសាក្សីត្រឹមត្រូវ។ ហើយមិនបាច់និយាយឱ្យគេដឹងថាខ្ញុំជាមនុស្សបែបម៉េចទេគេស្គាល់ខ្ញុំច្បាស់ណាស់ហើយ ដឹងខ្លួនឯងច្បាស់ហើយថាខ្លួនឯជាមនុស្សមានមាត់បែបម៉េចនិយាយពីគេយ៉ាងម៉េចហើយ។ តើហេតុអីបានជាឱ្យគេមានរឿងធំដល់ថ្នាក់ហ្នឹង? បើសិនជាឱ្យព័ត៌មានចុះអ្នក តែខ្ញុំមិនចង់ឱ្យមានរឿងបែបហ្នឹង ព្រោះដោយសារអី ខ្ញុំអាណិតដល់អ្នកព្រោះអ្នកមានឈ្មោះល្បីស្រាប់ហើយចឹងមិនចង់ឱ្យល្បីថែមទៀត»។
នៅពេលថ្មីនេះស្រាប់តែ អតីតបវរកញ្ញាឯក«Bridgestone»រូបនេះ បានចេញវីដេអូ សុំបញ្ចប់រឿងជាមួយតារាស្រីរះថ្មី ម៉ាន នីសា ត្រឹមពេលនេះ ដោយសារតែមានការចរចារជាពាក្យសម្ដីជាមួយនឹងបងស្រីរបស់ ម៉ាន នីសា ដែលទទួលស្គាល់ថា ប្អូនស្រីរបស់ខ្លួនពិតជាមានកំហុសពិតមែន ហើយសុំឱ្យបញ្ចប់រឿងនេះចាប់ពីពេលនេះតទៅ ។ ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖




