ជាមួយនឹងរូបភាពដូចដែលបានដាក់បង្ហាញនៅលើទំព័រនេះស្រាប់ “នីស័រសាឡាដ” គឺជាប្រភេទអាហារដែលបណ្តាពួកជនជាតិបែបបស្ចិមប្រទេសមានការនិយមចូលចិត្តទទួលទានជាខ្លាំង ក្រោមការដាក់លាយបញ្ចូលគ្នានូវពពួកបន្លែស្រស់ៗជាច្រើនប្រភេទ ហើយក៏មានវត្តមានរបស់សាច់ត្រីសមុទ្រមានរសជាតិឆ្ងាញ់ គឺសាច់ត្រីសាល់ម៉ុន និងសាច់ត្រីធូណាផងដែរ។ សូមចូលរួមសាកល្បងទទួលទានមុខម្ហូបមួយនេះទាំងអស់គ្នា ដែលនាំដោយចុងភៅប្រចាំភោជនីយដ្ឋាន Cowboy។
+ គ្រឿងផ្សំ
* ត្រីសាល់ម៉ុន
* ត្រីធូណា
* បន្លែគ្រប់មុខ (Mix salad)
* ពងមាន់
* ដំឡូងបារាំង
* ផ្លែអូលីវខ្មៅ
* ខ្មឹមបារាំង
* ប៉េងប៉ោះតូច
* នីស័រដ្រេះសីង
+ វិធីធ្វើ
ដំបូងលាយបន្លែគ្រប់មុខចូលគ្នាជាមួយដំឡូងបារាំង ផ្លែអូលីវខ្មៅ ខ្ទឹមបារាំង និងប៉េងប៉ោះតូច។ យកត្រីសាល់ម៉ុនទៅចៀនរួចទុកមួយអន្លើ។ បន្ទាប់មកយកត្រីធូណាមកលាយជាមួយនឹងម៉ាយ៉ូណេស រួចរោយពីលើមិចសាលាដជាមួយនីស័រដ្រេះសីង បន្ទាប់មកដាក់ពងមាន់ និងត្រីសាល់ម៉ុនពីលើគឺរួចរាល់អាចទទួលទានបានហើយ៕