ក្រោយសមាហរណកម្មសេដ្ឋកិច្ចអាស៊ានបានចាប់ផ្តើមកាលពីដើមឆ្នាំ2015មក សហគមន៍អាស៊ាន (ASEAN) បានជំរុញឱ្យមានការទំនាក់ទំនងកាន់តែច្រើនឡើងនៅក្នុងចំណោមប្រជាជននៃប្រទេសទាំង 10តាមរយៈកម្មវិធីនានាពាក់ព័ន្ធនឹងការអប់រំ វិទ្យាសាស្រ្ត និងវប្បធម៌ជាដើម។
នាពេលថ្មីៗនេះកម្មវិធី ASEAN Data Science Explorers (ADSE) ដែលជាកម្មវិធីមួយរៀបចំឡើងដើម្បីលើកកម្ពស់ការយល់ដឹងពីសហគមន៍អាស៊ានក្នុងចំណោមយុវជនវ័យក្មេងតាមរយៈការធ្វើសកម្មភាពអក្ខរកម្មឌីជីថល បានប្រកាសបើកឱ្យបេក្ខជនដែលជាសិស្ស-និស្សិតមកពីប្រទេសសមាជិកអាស៊ានទាំងអស់ចូលរួមដើម្បីប្រកួតប្រជែងនៅប្រទេសសិង្ហបុរី។
សម្រាប់លក្ខខណ្ឌគឺ បេក្ខជនចាំបាច់ត្រូវតែជាពលរដ្ឋរបស់ប្រទេសដែលជាសមាជិកនៃប្រទេសទាំង10 នៅអាស៊ាន និងជាសិស្សដែលសិក្សាពេញម៉ោងនៅក្នុងសាលានៅប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ បេក្ខជនទាំងអស់ត្រូវមានអាយុចាប់ពី16ឆ្នាំឡើងទៅ។
សម្រាប់អ្នកឈ្នះនៅក្នុងកម្មវិធីនេះ នឹងត្រូវចូលរួមក្នុងកម្មវិធី ASEAN FACE OFF នៅថ្ងៃទី25 ខែតុលាឆ្នាំ2018 នៅក្នុងប្រទេសកម្ពុជាជាមួយនឹងថវិកាប្រមាណ 3,600អឺរូ និងពានរង្វាន់មួយ។
បេក្ខជនទាំងអស់ត្រូវដាក់ពាក្យឱ្យបានមុនថ្ងៃទី23 ខែឧសភា ឆ្នាំ2018 តាមរយៈគេហទំព័រ https://www.aseandse.org/register ហើយឯកសារទាំងអស់ដែលត្រូវបំពេញ គឺត្រូវសរសេរជាភាសាអង់គ្លេស៕