ក្រុមជើងខ្លាំង Paris Saint-Germain ត្រូវតែជម្នះទៅលើការបង្ហាញពីទម្រង់លេងដ៏រឹងមាំពីសំណាក់ក្រុមលំដាប់ទាប Les Herbiers ដើម្បីកត់ត្រាជ័យជម្នះក្នុងលទ្ធផល 2-០ ក្នុងការប្រកួតពាន French Cup កាលពីថ្ងៃអង្គារ។
កីឡាករ Giovani Lo Celso និង EdinsonCavani សុទ្ធសឹងរកគ្រាប់បាល់បានដូចគ្នាសម្រាប់ក្រុម PSG ដោយគ្រាប់បាល់ទី2 គឺជាគ្រាប់បាល់ប៉េណាល់ទី ដើម្បីផ្តួលក្រុមស្ថិតក្នុងក្របខ័ណ្ឌលំដាប់ទី៣ Les Herbiers និងដើម្បីបំពេញការឈ្នះពានក្នុងស្រុកទាំង៣សម្រាប់ក្រុម PSG។ Les Herbiers ត្រូវបានសង្គ្រោះ 3លើកដោយរបាទី ក្នុងការប្រកួតដើមតង់ទី1 ហើយបន្ទាប់មក Les Herbiers បានបាត់បង់គ្រាប់បាល់ទី2 របស់ខ្លួន ដោយសារតែប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាល។
ប៉ុន្តែ ទោះបីជាយ៉ាងណា Les Herbiers នៅតែមិនអាចរារាំងក្រុម PSG មិនឱ្យឈ្នះពាន French Cup សម្រាប់រយៈពេល 4ឆ្នាំជាប់ៗគ្នាបានដដែល។ ក្រុម PSG បានឈានទៅកាន់ការប្រកួតនេះ ក្រោយពីបានឈ្នះពាន League Cup និងពានក្របខ័ណ្ឌ Ligue 1 រួចជាស្រេច។ បច្ចុប្បន្ន ពួកគេបានឈ្នះពាន French Cup និង League Cup សម្រាប់រយៈពេល 4ឆ្នាំជាប់ៗគ្នា ក្នុងនោះពួកគេបានឈ្នះពាន3 ក្នុងរដូវកាលតែ1។ បច្ចុប្បន្នក្រុម PSG មិនស្គាល់ចាញ់សោះពីការប្រកួតពានក្នុងស្រុកចំនួន 42ប្រកួត បើគិតចាប់តាំងពីថ្ងៃទី22 ខែមករា ឆ្នាំ2014 មក៕
ប្រភពពី៖ Channel News Asia