ពិតជាគួរឱ្យច្រណែនណាស់លោកអ៊ើយ! ទាំងស្រស់ស្អាត ទាំងពូកែរកស៊ី និងនិយមបង្ហាញពីភាពហ៊ឺហាថែមទៀត។ មិនបាច់រៀបរាប់វែងឆ្ងាយទេ មានអ្នកណាទៀត? គឺតារាសម្ដែងស្រី ដេននី ក្វាន់ ហ្នឹងឯង។ កាលពីពេលថ្មីៗនេះ នាងបានសម្ញែងពីភាពហ៊ឺហាក្នុងជីវិតប្រចាំថ្ងៃរបស់ខ្លួននៅលើបណ្ដាញសង្គមហ្វេសប៊ុកទៀតហើយ។ ការខិតខំប្រឹងប្រែងរកស៊ី ពិតជាមានយីអ៊ុនឡើងមែន ព្រោះនាងបានបង្ហាញរូបភាពជាច្រើនសន្លឹក ព្រមទាំងបញ្ជាក់ថា «ទំនេរៗមិនដឹងធ្វើអី មកទិញពេជ្រពាក់លេង» ។ អ្វីដែលចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺម៉ូដអាវចំហដើមទ្រូងធំៗដូចភ្នំព្រះសុមេរុ និងសាច់ពោះសខ្ចីល្វក់ដូចអន្លក់ទឹកគ្រឿង ឃើញហើយចាក់ដោតអារម្មណ៍សត្វលោក(ប្រុសៗ)ម្ល៉េះទេព្រះអ៊ើយ។
តារាសម្ដែងសិចស៊ី សាច់សខ្ចី កញ្ញា ដេននី ក្វាន់ មួយរយៈចុងក្រោយនេះ ហាក់បីដូចជាស្ងប់ស្ងាត់ ក្នុងវិស័យសិល្បៈ ដោយបង្វែរគោលដៅមកចាប់អាជីពក្នុងវិស័យជំនួញវិញម្ដង។ កន្លងមកតារាសាច់សខ្ចី ដេននី ក្វាន់ បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅក្នុងបណ្ដាញហ្វេសប៊ុក សម្ញែងបង្អួតគ្រឿងអលង្ការជាច្រើនដូចជា ខ្សែក ចិញ្ចៀន ក្រវិល ដែលវត្ថុធាតុដើមសុទ្ធសឹងតែធ្វើអំពីមាស ព្រមទាំងប្រាក់ដុល្លារទាំងខ្ទាស់ៗ ធ្វើឱ្យមហាជនកោតសរសើរយ៉ាងខ្លាំង ចំពោះសមត្ថភាពរបស់នាង ដោយសារមិនទាន់រៀបការផង តែអាចសន្សំលុយបានច្រើនបែបនេះទៅហើយ។
គួររំឭកផងដែរថា ស្រីស្រស់ ដេននីក្វាន់ ធ្លាប់សម្ញែងក្រដាសប្រាក់ដុល្លារទាំងខ្ទាស់ៗ ហើយថា «ក្តីស្រមៃតូចៗរបស់ខ្ញុំ បានដូចបំណងហើយ នៅឡើយតែក្តីស្រមៃធំៗ សង្ឃឹមថានឹងបាននាពេលឆាប់ៗនេះ សំខាន់វាស្ថិតលើការតស៊ូរបស់ខ្ញុំ ខ្ញុំជឿជាក់លើសមត្ថភាពរបស់ខ្ញុំ»។ ជាមួយគ្នានឹងភាពជោគជ័យរបស់កញ្ញា មានទស្សនិកជនមិនតិចទេដែលនាំគ្នាសរសើរថា នាងគឺជាស្ដ្រីម្នាក់មានការតស៊ូក្នុងជីវិត ចេះទុកដាក់លុយកាក់ត្រឹមត្រូវបានល្អ មានសមត្ថភាពរកចំណូលបានទាំងនៅក្មេង ហើយអាចសន្សំប្រាក់រហូតសម្រេចក្ដីបំណងបាន ដោយមិនបានពឹងផ្អែកលើសមត្ថភាពបុរសឡើយ៕