ក្រុម Marseille បានកក់កៅអីរបស់ពួកគេក្នុងវគ្គផ្តាច់ព្រ័ត្រដើម្បីទៅជួបនឹងក្រុម Atletico Madrid ក្រោយពីខ្សែការពារអន្តរជាតិព័រទុយហ្គាល់ Rolando បានរកគ្រាប់បាល់នៅនាទីបន្ថែម 15នាទី 2ដង ដើម្បីជួយឱ្យក្រុមខ្លួនដណ្តើមបានជ័យជម្នះក្នុងលទ្ធផលទាំង 2ជើង 3-2 លើក្រុម Salzburg កាលពីថ្ងៃព្រហស្បតិ៍។
Salzburg បានបង្ហាញពីទម្រង់លេងដ៏គួរឱ្យកោតសរសើរក្នុងតង់ទី2 ដើម្បីលុបចោលការដេញតាមពីក្រោយ 2-០ ពីការប្រកួតជើងទី1 ប៉ុន្តែក្រុម Marseille បានក្លាយជាក្រុមបារាំងដំបូងគេ ដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រ នៃក្របខ័ណ្ឌអឺរ៉ុប ចាប់តាំងពីឆ្នាំ2004 បើទោះបីចាញ់ក្នុងលទ្ធផល 2-1 នៅរាត្រីនោះក៏ដោយ។
ស្របពេលជាមួយគ្នានេះ ខ្សែប្រយុទ្ធអន្តរជាតិអេស្ប៉ាញ Diego Costa បានកម្ទេចក្តីសង្ឃឹមចុងក្រោយរបស់លោក Arsene Wenger នៃការបញ្ចប់ការដឹកនាំក្លិប Arsenal ទាំងភាពជោគជ័យ ខណៈដែលគ្រាប់បាល់បញ្ចូលទីរបស់គេបានជួយឱ្យក្រុម Atletico Madrid ឈានទៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Europa League កាលពីថ្ងៃព្រហស្បតិ៍។ ការប្រកួតក្របខ័ណ្ឌអឺរ៉ុបជាលើកទី250 របស់លោក Wenger ជាមួយនឹងក្រុម Arsenal ក៏ជាការប្រកួតជាលើកចុងក្រោយផងដែរ ដែលត្រូវបានកាត់សេចក្តីដោយគ្រាប់បាល់ដ៏ល្អរបស់ Costa។
តំបន់ការពាររបស់ក្រុម Arsenal បានបង្ហាញពីភាពទន់ខ្សោយ និងមានអារម្មណ៍ភិតភ័យ ជាពិសេសស្ថិតក្នុងភាពស្លន់ស្លោយ៉ាងឆាប់រហ័ស ហើយការរងបរាជ័យក្នុងលទ្ធផល 1-០ និង 2-1 ពីការប្រកួតទាំង 2ជើង មានន័យថា រដូវកាលចុងក្រោយរបស់លោក Wenger ក្នុងនាមជាគ្រូបង្វឹកនឹងបញ្ចប់ដោយក្រុមរបស់លោកអវត្តមានពីក្របខ័ណ្ឌ Champions League ក្នុងរយៈពេល 2ឆ្នាំជាប់ៗគ្នា៕
ប្រភពពី៖ The Straits Times