ការប៉ះទង្គិចគ្នារវាងលោក Arsene Wenger ជាមួយនឹងលោក Alex Ferguson បានបង្កើតឱ្យមានយុគសម័យកាលមួយក្នុងក្របខ័ណ្ឌ Premier League ហើយទំនាក់ទំនងរបស់លោកជាមួយនឹងគ្រូបង្វឹករបស់ក្លិប Manchester United បច្ចុប្បន្នរបស់ក្លិបលោក Jose Mourinho ត្រូវបានចាត់ទុកថា ស្ថិតក្នុងភាពជូរចត់យ៉ាងខ្លាំង។
ប៉ុន្តែ នៅថ្ងៃអាទិត្យនេះ គ្រូបង្វឹករបស់ក្រុម Arsenal រូបនេះ នឹងត្រូវដឹកនាំក្រុមរបស់លោកទៅកាន់កីឡដ្ឋាន Old Trafford ជាលើកចុងក្រោយជាមួយនឹងពាក្យសំដីប្រកបដោយមិត្តភាពពីភាគីទាំង2។ លោក Ferguson បានបញ្ជាក់ថា លោកមានអារម្មណ៍ថា «មានមោទនភាពក្លាយជាគូប្រជែង សហការី និងមិត្តភ័ក្តិ» ម្នាក់ របស់លោក Wenger ក្រោយពីគ្រូបង្វឹកសញ្ជាតិបារាំងវ័យ 68ឆ្នាំរូបនេះ បានប្រកាសថា លោកនឹងលាលែងពីតំណែងនៅចុងរដូវកាលនេះ។
ខណៈដែលប្រកាសថា គ្រូបង្វឹកទាំង2បានបំភ្លេចចោលការប្រជែងរវាងពួកគាត់ទាំង2នោះ លោក Wenger បាននិយាយនៅសប្តាហ៍នេះថា៖ យើងគឺជាមិត្តនឹងគ្នានៅពេលនេះពោលគឺលោក Alex Ferguson និងខ្លួនខ្ញុំផ្ទាល់។ ជាមួយគ្នានេះ លោក Mourinho បានប្រាប់ទូរទស្សន៍ Sky Sports News ថា៖ ប្រសិនបើលោកគោរពខ្ញុំ 50ភាគទៅលើអ្វីដែលខ្ញុំគោរពរូបគាត់ យើងអាចក្លាយជាមិត្តទៅថ្ងៃអនាគត។
ខ្ញុំមានការគោរពជាច្រើនដល់គាត់។ ប៉ុន្តែធាតុពិតនោះគឺថា លោកបានស្ថិតនៅក្លិប Arsenal គាត់ជាជើងឯក ហើយខ្ញុំបានមកប្រទេសនេះ កាលពីឆ្នាំ2004 និងចង់លួចពានរង្វាន់របស់គាត់។ នោះហើយគឺជាកីឡាបាល់ទាត់។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង10:30យប់៕
ប្រភពពី៖ Channel News Asia