តាមរយៈរូបភាពដែលបានបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាស្រី ជា ម៉ារី ជាច្រើនសន្លឹកនោះ គេកត់សម្គាល់ឃើញថា ឥឡូវនេះតារាស្រីរូបនេះហាក់បីដូចជាមានដើមទ្រូងធំទ្រលុកទ្រលន់ជាងមុន ហើយភាពសិចស៊ីរបស់នាងនៅតែលេចធ្លោជាងគេដូចមុនដដែល បើទោះបីជាការងារសិល្បៈមួយរយៈចុងក្រោយនេះ មិនសូវមានវត្តមានរបស់នាងក្ដី។
កញ្ញា ជា ម៉ារី គឺជាតារាបង្ហាញម៉ូដស្រីមួយរូប ដែលចូលចិត្តបង្ហោះរូបភាព បង្អួតសាច់ និងរាងកាយដ៏ស្រឡូនសិចស៊ី នៅក្នុងបណ្តាញសង្គម ដែលតែងតែធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល ជាពិសេស គឺបុរសៗតែងសរសើរពីសម្រស់របស់នាងមិនដាច់ពីមាត់។ ជាក់ស្ដែង បើក្រឡេកមកមើលរូបថតទាំងប៉ុន្មានសន្លឹកនេះរបស់ កញ្ញា ជា ម៉ារី វិញ ឃើញថាការស្លៀកពាក់ដូចជាមិនសូវជាបិទបាំងសាច់ប៉ុន្មានឡើយ តាំងពីចុងជើង រហូតដល់សក់ក្បាល គឺបង្ហាញសម្រស់ស្ទើរតែគ្រប់កន្លែង និងកន្លុកកន្លៀត នាំឱ្យប្រិយមិត្ត ជាពិសេស កន្លង់ៗ និងព្រានៗជាច្រើនមានការជ្រួលជ្រើមក្នុងអារម្មណ៍ជាខ្លាំង។
គួរបញ្ជាក់ផងដែរថា នេះប្រហែលជារឿងធម្មតា ឬជាទម្លាប់ទៅហើយ សម្រាប់តារាសម្ថែងរូបនេះ ព្រោះនេះគឺជាចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗ ឬក៏អាចនិយាយបានថា វាជាវិធីដើម្បីទាមទារចំណាប់អារម្មណ៍ពីសំណាក់មហាជនគ្រប់វ័យ ជាពិសេសគឺបុរសៗតែម្តង។
ចង់ដឹងថា តារាស្រីខាងលើនេះ សិចស៊ីដល់កម្រិតណានោះ សូមទស្សនារូបភាពខាងក្រោម៖