Skip to content

លោក Wenger ថា អ្នក​គាំទ្រ​របស់ Arsenal បានកម្ទេច​កេរិ៍្ត​ឈ្មោះ​​របស់​​ក្លិប

លោក Arsene Wenger បាន​ទទួល​​ស្គាល់​ថា អ្នក​គាំទ្រ​​ដែល​បង្កើត​យុទ្ធ​នា​ការ​​ដើម្បី​ធ្វើ​ឱ្យ​​អ្នក​ចាត់​ការ​ទូទៅ​ចាក​ចេញ បាន​បង្កើត​ឱ្យ​មាន «បរិយា​កាស​ដ៏​ឈឺ​ចាប់មួយ» ដែល​កំពុង​តែ​កម្ទេច​កេរិ៍្ត​ឈ្មោះ​របស់ Arsenal ទូទាំង​​ពិភព​លោក​។

ការ​លើក​ឡើង​បែបនេះ​​ត្រូវ​បាន​​ធ្វើ​ឡើង ក្រោយពីក្រុម Arsenal បាន​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាងល្អ​ដើម្បី​ផ្តួល​ក្រុម West Ham យ៉ាង​រាបដូចកន្ទេល​ក្នុង​លទ្ធផល 4-1 នា​កីឡដ្ឋាន Emirates កាល​ពីថ្ងៃ​អាទិត្យ​។ ខណៈ​ពេលនិយាយ​ជាលើក​ទី​1 ​ពី​ការ​សម្រេច​​ចិត្ត​របស់​គេ​ដើម្បី​​រជ្ជ​កាល​របស់​លោក​ជាមួយ​នឹង​ក្លិប​នៅ​ចុង​រដូវ​កាល​នេះ លោក Wenger បាន​បញ្ជាក់​យ៉ាង​​ច្បាស់​ថា លោក​​មិន​បាន​ចូល​និវត្តន៍ពី​កីឡា​បាល់​ទាត់​ឡើយ និង​ចង់​បន្ត​ធ្វើ​ការ​ងារ​ក្នុង​កីឡា​បាល់​ទាត់ បើ​ទោះ​បី​វា​នឹង​ក្លាយ​ជា​រឿង​ដ៏​រំ​ជួល​ចិត្ត​សម្រាប់​រូប​លោក​ក្នុង​ការ​ដឹក​នាំ​ក្លិប​អង់គ្លេសមួយ​ផ្សេង​ទៀត​ក៏ដោយ​។

គ្រូបង្វឹក​សញ្ជាតិ​បារាំង​វ័យ​ 68​ឆ្នាំ​រូបនេះ បាន​​ឱ្យ​ដឹង​ថា៖ «ខ្ញុំ​ជឿជាក់​ថា ក្លិប​នេះត្រូវ​បាន​គេ​គោ​រព​ទូ​ទាំង​ពិភព​លោក ពោល​គឺ ច្រើន​ជាង​គេ​ក្នុង​ប្រទេស​អង់គ្លេស ហើយ​អ្នក​គាំទ្រ​របស់​យើងមិន​បាន​ផ្តល់​​រូប​ភាព​នៃ​សាម​គ្គី​​ភាព​ដែលខ្ញុំ​ចង់​បាន​ឡើយ​។ នោះ​គឺ​ជា​រឿង​ដ៏​ឈឺ​ចាប់មួយ ពី​ព្រោះ​ខ្ញុំ​មាន​អារម្មណ៍​ថា ក្លិប​នេះ​ត្រូវ​បាន​គេ​គោរ​ព​ទូ​ទាំងពិភព​លោក ហើយ​សរុបមក កេរិ៍្ត​ឈ្មោះ​ដែល​យើង​ត្រូវបាន​ផ្តល់​​​ឱ្យ​ពី​ក្លិប​របស់​យើង មិ​នដូច​អ្វី​ដែល​បង្ហាញ​ និង​មិនមែន​ជា​អ្វី​ដែលខ្ញុំ​​ចូលចិត្ត​ឡើយ​»​៕

ប្រភព​ពី៖ The Guardian

Tags:

Leave a Reply

Your email address will not be published. Required fields are marked *