លោក Rafael Benitez អ្នកចាត់ការទូទៅរបស់ក្រុមសារិកាព្រៃ Newcastle កំពុងតែស្ថិតយ៉ាងប្រកៀកក្នុងទិញចូលកីឡាករជាលើកទីមួយរបស់លោក ក្រោយពីក្លិបនេះបានវិលទៅកាន់ក្របខ័ណ្ឌ Premier League វិញ បន្ទាប់ពីបានយល់ព្រមជាមួយនឹងក្លិប Chelsea សម្រាប់ការនាំយកខ្សែបម្រើ Christian Atsu។ វាត្រូវបានគេយល់ឃើញថា ក្លិបទាំងពីរបានឈានដល់ការព្រមព្រៀងគ្នាលើកិច្ចសន្យាមួយដែលនឹងធ្វើឲ្យ Newcastle ចំណាយប្រាក់ចំនួន៦លានផោន (ស្មើនឹង៧,៧៥លានដុល្លារអាមេរិក) សម្រាប់ខ្សែបម្រើអន្តរជាតិហ្គាណាវ័យ២៥ឆ្នាំរូបនេះ ក្រោយពី Newcastle បានសម្រេចចិត្តទិញយករូបគេជាអចិន្ត្រៃយ៍។ ប៉ុន្តែ ទោះបីជាយ៉ាងណា វានៅសល់ផ្លូវដ៏វែងឆ្ងាយទៀតនៅមុនពេលការផ្ទេរនេះបំពេញជាផ្លូវការ។ Atsu បានធ្វើការបង្ហាញខ្លួនក្នុងការប្រកួតលីកចំនួន៣២លើក និងបានស៊ុតបាល់បញ្ចូលទី៥គ្រាប់សម្រាប់ Newcastle នារដូវកាលនេះ ខណៈដែលរូបគេក៏បានចូលលេងក្នុងព្រឹត្តិការណ៍ Africa Cup of Nations សម្រាប់ប្រទេសរបស់គេផងដែរ ខណៈដែលហ្គាណា បានចាញ់ក្រោមស្នាដៃក្រុមជម្រើសជាតិកាមេរូន ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ រូបគេបានបំពេញតួនាទីយ៉ាងល្អឥតខ្ចោះក្នុងក្របខ័ណ្ឌ Championship ខណៈដែលក្រុម Newcastle បានធ្វើការស្រោចនៅជិតបញ្ចប់រដូវកាលដើម្បីដណ្តើមយកពានពីក្រុម Brighton & Hove Albion៕
ប្រភពពី៖ The Guardian