ពិតជាពេញចិត្តជាមួយនឹងម៉ូដសម្លៀកបំពាក់សម្រាប់រដូវក្តៅឆ្នាំនេះជាមួយនឹង Dolce & Gabbana Spring-Summer 2018 សម្រាប់រដូវកាលថ្មី ដែលបង្ហាញពីភាពស្រស់បំព្រងនៃការរចនា និងពណ៌ មើលចុះមួយម៉ូដៗគឺពេញដោយសិល្បៈ និងពណ៌ស្រស់ឆើតឆាយតែម្តង។
តែបើបុរសៗដែលមិនសូវចូលចិត្តភាពស្រស់ឆើតឆាយពេកទេនោះ អាចនឹងមិនជាចាប់អារម្មណ៍ប៉ុន្មាននោះទេ តែសម្រាប់យុវវ័យសម័យថ្មីដែលនិយមភាពស៊ីវីល័យវិញនោះ គឺធានាថាពេញចិត្តតែម្តង ព្រោះម៉ូដសម្លៀកបំពាក់ទាំងនេះទទួលបាននូវការពេញនិយមជាខ្លាំង សម្រាប់ពាក់ដើរកម្សាន្ត និងចូលរួមនៅក្នុងកម្មវិធីនៅក្នុងសង្គម៕