លោក JuppHeynckes បានសម្តែងនូវការរីករាយរបស់លោកចំពោះសមត្ថភាពរបស់ក្រុម Bayern Munich ក្នុងការរក្សាការធ្វើដំណើរឆ្ពោះទៅមុខរបស់ពួកគេ បើទោះបីបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយនឹងក្រុម Sevilla ក៏ដោយ ខណៈដែលពួកគេបានឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League។ Bayern បានឈានទៅវគ្គ 4ក្រុមចុងក្រោយ កាលពីថ្ងៃពុធ ជាលើកទី7 ក្នុងរយៈពេល 7រដូវកាល ក្រោយពីទទួលបានជ័យជម្នះទាំង 2ជើងក្នុងលទ្ធផល 2-1 បន្ទាប់ពីជ័យជម្នះរបស់ពួកគេក្នុងការប្រកួតជើងទី1 ក្នុងប្រទេសអេស្ប៉ាញ កាលពីសប្តាហ៍មុន។
ខ្សែបម្រើស្លាប Franck Ribery រកបានឱកាសដ៏ល្អបំផុតសម្រាប់ក្រុម Bayern ក្នុងការប្រកួតជើងទី2 នាកីឡដ្ឋាន Allianz Arena ប៉ុន្តែ ការស៊ុតបាល់របស់គេចំទៅនឹងអ្នកចាំទី David Soria របស់ក្រុម Sevillaតែម្តងក្នុងការប្រកួតតង់ទី1។
ខ្សែបម្រើ Joaquin Correa របស់ក្រុម Sevilla បានស៊ុតបាល់ប៉ះទៅនឹងរបារទី នៅមុនពេលរងការពិន័យកាតក្រហមណ្តេញចេញ នៅជិតបញ្ចប់ការប្រកួតសម្រាប់ការប្រព្រឹត្តកំហុសទៅលើកីឡាករ Javi Martinez។ លោក Heynckes បានសម្តែងនូវការរីករាយ និងពេញចិត្តទៅលើលទ្ធផលនេះ បើទោះបីពួកគេមិនអាចទម្លុះតំបន់ការពារដ៏រឹងមាំរបស់ក្រុម Sevilla ក៏ដោយ។ គ្រូបង្វឹកចាស់វស្សារូបនេះបានឱ្យដឹងថា៖ «អ្នកមិនអាចលេងបានយ៉ាងល្អឥតខ្ចោះ និងយកឈ្នះលើគូប្រកួតដោយងាយឡើយ។ ពេលខ្លះ អ្នកត្រូវតែការពារមិនឲ្យពួកគេរកបានគ្រាប់បាល់បញ្ចូលទី»៕
ប្រភពពី៖ The Sun