គ្រោះថ្នាក់ដែលបណ្តាលឱ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលកាលពីនៅឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប កាលពីម៉ោង 3កន្លះទៀបភ្លឺនេះ ត្រូវបានគេរាយការណ៍ថា មានមនុស្សស្លាប់កើនឡើងដល់ចំនួន 3នាក់ និងរបួសធ្ងន់ស្រាលចំនួនជាង2០នាក់ នេះបើយោងតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចស្រុកជីក្រែង។
មូលហេតុសំខាន់ដែលនាំឱ្យមានគ្រោះថ្នាក់ខាងលើនោះត្រូវបានគេដាក់ការសន្និដ្ឋានថា បណ្តាលមកពីតៃកុងរថយន្តងងុយដេក ទើបបណ្តាលឱ្យធ្លាក់ពីលើផ្លូវបេតុង តាមបណ្តោយផ្លូវជាតិលេខ6 ចូលទៅក្នុងទឹក នៅចំណុចស្ពានថ្នល់ដាច់ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។
ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា រថយន្តខាងលើជារបស់ក្រុមហ៊ុន «ថេត ស៊ុនអូ» ជាប្រភេទរថយន្ត 45 កៅអី ព័ណ៌សលាយខៀវ ដោយបើកក្នុងទិសដៅពីកើតទៅលិច៕
សូមទស្សនាវីដេអូខាងក្រោម៖