នៅពេលថ្មីៗនេះ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកស្រាប់តែមានភាពភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែបុរសជាអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកម្នាក់ ដែលមានគណនីឈ្មោះ Ton Ton Sen Sen បានបង្ហោះសាររិះគន់ និងប្រើពាក្យសម្ដីប្រមាថដល់តារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា និងបង្ហោះរូបនាងនៅលើហ្វេសប៊ុកចំៗ។
បុរសខាងលើនេះបានសរសេរដូច្នោះថា « ឆ្នាំក្រោយនាងច្រៀងបទចុយឆ្កែចូលរាំ ហើយគាត់សម្ដែងរួមភេទជាមួយឆ្កែជាក់ស្ដែងតែម្ដង។ ចាំមើលទៅពិតជាល្បីខ្លាំង ពួកមួយចំនួនចាំរាំផង »។ ការបង្ហោះសារបែបនេះ បានធ្វើឱ្យអ្នកគាំទ្រសារស្រី ពេជ្រ និងមហាជនមានភាពភ្ញាក់ផ្អើលបំផុត ខណៈដែលខ្លួនជាបុរស តែហ៊ានប្រើពាក្យសម្ដីអសុរោះមាក់ងាយដូច្នោះទៅវិញ។ ជាការពិត ចាប់តាំងពីអ្នកនាង ពេជ្រ សោភា បានចេញបទ « បីឆ្កែចូលរាំ» កន្លងមក ក៏ទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី តែទន្ទឹងនឹងនោះ ក៏មានការរិះគន់ពីអ្នកលេងហ្វេសប៊ុកមួយចំនួនតូច រួមទាំងឃើញមានព្រះសង្ឃមួយអង្គផងដែរ។
តែយ៉ាងណាក្ដី បុរសដែលបានពោលខាងលើនេះ បានបង្ហោះសារថ្មីបញ្ជាក់មួយទៀត ដែលបានប្រាប់ពីគោលបំណងរបស់លោកទៅកាន់មហាជន និងតារាស្រី ពេជ្រ សាភា ថា «មុនអានអត្ថបទខ្ញុំសូមឱ្យបងប្អូនជួយស៊ែរផងបាទ! ខ្ញុំសុំទោសរាល់ការប្រើពាក្យអសីលធម៌មួយនេះ។ ប៉ុន្តែរាល់អត្ថបទផ្សេងដែលទាក់ទងទៅនិងប្រទេសជាតិដែលរូបខ្ញុំបាទបានផុស សួរថា តើមានបងប្អូនប៉ុន្មាននាក់ដែលជួយស៊ែរនិងខមិន ( Comment ) ឬឡាច ( Like ) ? បងប្អូនយកចិត្តទុកដាក់និងពួកតារាឬអ្នកនិពន្ធស្រុកខ្មែរណាស់មែនទេ? តើពួកអស់ទាំងនោះរាល់ថ្ងៃចូលរួមបំផ្លាញសង្គម ឬបំពុលសង្គម? ឯណាទៅបទរាំវង្សខ្មែរបទប្រពៃណីខ្មែរបាត់អស់រលីងមានតែបទបែកស្លុយនិងបទឆ្កួតៗ ចំនែកថៃវិញគេខំថែរក្សានិងលួចប្រពៃណីខ្មែរ តើយើងមានបេះដូងជាខ្មែរដែឬទេ? អស់លោកសប្បាយចិត្តណាស់មែនទេពេលឃើញកូនចៅឬបងប្អូនរបស់ខ្លួនក្លាយជាមនុស្សបែកស្លុយ (មនុស្សឆ្កួត) សប្បាយចិត្តណាស់មែនទេពេលឃើញប្រពៃណីខ្លួនត្រូវរលាយបាត់បង់? ខ្ញុំចង់សួរថា តើមានកូនខ្មែរប៉ុន្មាននាក់សម័យឥឡូវនេះចេះរាំបទបុរាណខ្មែរ? »៕