ក្រោយពេលដែលក្មេងខ្មែរបានបង្ហោះចម្រៀងសម្រាប់ស្វាគមន៍កម្មវិធីបុណ្យភូមិ ដែលមានចំណងជើងថា « កំឡោះទាំងបី » ក៏ទទួលបានការគាំទ្រស្នាដៃយ៉ាងភ្លូកទឹកភ្លូកដី ដោយពោលសរសើរថា ទាំងពីរោះ និងមានអត្ថន័យ ។ ក៏ប៉ុន្ដែ ដោយឡែក ថ្មីៗនេះ តារាចម្រៀង ម៉ៃ សុគន្ធ បានបង្ហោះរូប និងសាររិះគន់ MV ចម្រៀងខាងលើនេះយ៉ាងចាស់ដៃទៅវិញ។
នៅក្នុងសារ និងរូបភាពមានគូររង្វង់ក្រហម បានបញ្ជាក់ថា« មិនដឹងថា ក្មេងទាំង2នាក់ហ្នឹង បទគាត់ចង្វាក់អីអោយប្រាកដវៃ hip hop មិនចំម hip hop តែបើថា សារ៉ាវ៉ាន់ មិនចំមសារ៉ាវ៉ាន់ រាំវង់ក៏មិនចំ ថាម៉ាឌីហ្សុនក៏មិនត្រូវ ចង្វាក់អីទៅណ៎ ប្រាប់ផងអ្នកដឹង Original Song សម័យនេះ ខ្មែរអើយខ្មែរ អូភ្លេច បើកបរអត់ពាក់មួកសុវត្តិភាពជិះគ្នាបីនាក់ទៀត »៕