
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា មានសេចក្ដីសោមនស្សរីករាយ សូមជម្រាបជូនដំណឹង ស្ដីអំពី «យុទ្ធនាការស្រលាញ់ប្រាក់រៀល» ដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបថា សម្រាប់អ្នកដែលមានក្រដាសប្រាក់រៀល ចាស់ ទក់ និងរហែក អាចដូរយកក្រដាសប្រាក់រៀលថ្មីវិញបាន គ្រប់សាខាធនាគារជាតិ រាជធានី-ខេត្ត រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃទី 09 ដល់ថ្ងៃទី13 ខែមេសា ឆ្នាំ 2018 ដែលយុទ្ធនាការនេះ ធ្វើឡើងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ៕

