នៅថ្ងៃទី 1 ខែមេសា ឆ្នាំ 2018 នេះ មានគណនីហ្វេសប៊ុកមួយបានបង្ហោះវីដេអូ និងរូបភាពដែលស្ដែងឱ្យគេឃើញពីព្រះសង្ឃមួយអង្គ មិនបានបញ្ចេញព្រះនាមច្បាស់ បានពន្លះតារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា ដែលបានចេញបទចម្រៀង « បីឆ្កែចូលរាំ » នោះជាមនុស្សឆ្កួត ដោយព្រះសង្ឃអង្គនេះ បានអះអាងពីរឿងទាល់តែស្ត្រីមានអត្តចរឹតវិកលមិនគ្រប់ទឹក ទើបបានជាបីឆ្កែចូលទៅរាំអីចឹង។
ខណៈកំពុងទេសនានៅក្នុងគេហដ្ឋានពុទ្ធបរិស័ទមួយកន្លែង ព្រះសង្ឃអង្គនោះ បានមានពុទ្ធដិកាសង្កត់ធ្ងន់ៗចំៗថា« បើគេកំពុងតែរាំសប្បាយគ្រប់គ្នា ហើយឯងបីឆ្កែចូលរាំ តើជាមនុស្សជាដែរឬអត់? មានតែមនុស្សឆ្កួត បានធ្វើបែបហ្នឹង គិតពិចារណាមើលផង » ។ មិនតែបានរិះគន់អំពីបទ « បីឆ្កែចូលរាំ » នោះទេ កាលពីឆ្នាំមុន តារាស្រី ពេជ្រ សោភា ក៏បានចេញបទចម្រៀង « ឆ្កែរត់បុកប៉ោត » ក៏ត្រូវព្រះសង្ឃមួយអង្គនេះ ពន្លះថា ជាមនុស្សឆ្កួតដូចគ្នាផងដែរ។
ស្របគ្នានោះដែរ អ្នកគាំទ្រ និងអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើននាក់ បានបញ្ចេញមតិប្រតិកម្មតបតទៅកាន់ព្រះសង្ឃអង្គនោះថា « ព្រះពុទ្ធសាសនាឥលូវ ភ្លាវអស់ហើយ ដោយសារបុគ្គលសង្ឃមួយចំនួនប្រព្រឹត្តខុសធម៌វិន័យ ដ៏អីចឹងប្រជាពលរដ្ឋខ្មែរលែងមានជំនឿហើយនិងប៉ះពាល់ដល់សង្ឃដែលល្អៗទៀត តេជគុណចង់ល្បីទេសនាប្លែក មិនទេសនាពីគុណឳពុកម្តាយ ទៅចេះវែកញែករឿងបីឆ្កែចូលរាំអីណា»។ ខ្លះទៀតបានលើកឡើងថា « មិនមែនលោកសង្ឃទេ មើលឫកវា យីគេនិមន្តឱ្យទៅសូត្រធម៌បែរជាទៅរិះគន់រឿងគេច្រៀង ច្រណែននិងឆ្កែមែន អាត្រងោលនេះធ្វើខូចសង្ឃគេអស់ហើយ គេបទឆ្កែព្រោះឆ្នាំច ហើយគេបីឆ្កែថាគេឆ្កួត អីចឹងអ្នកចិញ្ចឹមឆ្កែសុទ្ធតែឆ្កួត ហើយអ្នកលោកដែលយកឆ្កែមកនិយាយក៏វាឆ្កួតជាង ឆ្កែទៀត យីអាត្រងោល ហើយបងប្អូនជួយស្តាប់សម្តីលោកនេះ ស្រែកលឺៗដូចយូគោមបាតវត្ត យីអាត្រងោល ជួយshareអោយវាឃើញផង »៕
ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ ៖