តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅពេលថ្មីៗនេះ បានឱ្យឃើញថា តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក G-Devith និងកញ្ញា ទេព បូព្រឹក្ស បានបង្ហាញវត្តមាន និងការសម្ដែងពិសេសនៅលើឆាកប្រគំតន្ត្រីរបស់ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍បាយន្ដ ដែលបាននាំបទចម្រៀងមានចំណងជើងថា « មើលក្បាច់អូននែ! » មកសម្ដែងបញ្ចូលគ្នាជាមួយការម្ដែងល្ខោនខោល និងរបាំគោះត្រឡោក បានធ្វើឱ្យអ្នកគាំទ្រពេញចិត្ត រំភើបចំពោះទស្សនីយភាពពិសេសនេះរហូតដល់ស្រែកហ៊ូរកញ្ជៀកលាន់ពេញឆាកតែម្ដង។
លោក G-Devith បានរៀបរាប់នៅលើបណ្ដាញទំនាក់ទំនងហ្វេសប៊ុកលោកថា « សិល្បះបុរាណ ក៏ជាកល្យាណមិត្ត និងសិល្បះសម័យ សូមចូលរួមលើកស្ទួយដោយចិត្តនិងបេះដូង ជាជាងការ share និង comment វាយតម្លៃ
ការច្របាច់បញ្ចូលមួយនេះសម្រាប់ អ្នកគាំទ្រជាទីស្រឡាញ់.. ស្រឡាញ់បងប្អូនទាំងអស់គ្នា សូមចូលរួមលើកទឹកចិត្តនឹងថែរក្សាទាំងអស់គ្នា ចែករំលែកក្តីស្រឡាញ់ផងបាទ »។
ដោយឡែកខាងកញ្ញា ទេព បូព្រឹក្ស ឯណេះវិញក៏បានរៀបរាប់ដែរថា « ពួកយើងមានមោទកភាព 🇰🇭 ដែលបានបងៗខាង សិល្បៈបុរាណខ្មែរ ចូលរួមគ្នាបង្កើតភាពរស់រវើករវាង សិល្បៈបុរាណ និងសម័យ យើរួមគ្នាលើឆាកតែមួយ សិល្បៈទាំងពីរ ត្រូវដើរទន្ទឹមគ្នា រវាងបុរាយនិងសម័យ…សង្ឈឹមថាពុកម៉ែ បងប្អូន គ្រាំទ្រ សិល្បៈខ្មែរ យើងទាំងអស់គ្នា យើងអភិរក្សសិល្បៈបុរាណ យើងអភិវឌ្ឍន៍សិល្បៈសម័យ »៕