តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាចម្រៀងស្រី ម៉ុក អានីត នៅពេលថ្មីៗនេះ បានឱ្យដឹងថា មានប្រភពមួយទម្លាយថាប្រធានសមាគមខ្មែរកាណាដាលោក ឃុន ដេវីត ពេលនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនិងបណ្តឹង របស់តារាចម្រៀងផលិតកម្មប៊ិកមែន កញ្ញា ម៉ុក អានីត។
បើយោងតាមសាមីខ្លួនកញ្ញា ម៉ុក អានីត បានសរសេរបញ្ជាក់ នៅលើហ្វេសប៊ុកថា «ខ្ញុំ ម៉ុក អានីត និងលោក ខេវិន កំពង់រងចាំសុំអនុញ្ញាតិយោបល់ពីប៉ូលិស និងចង្អុលបង្ហាញពីព្រះរាជអាជ្ញា ជុំវិញរឿងករណីនេះ ដើម្បីសុំការបកស្រាយទៅមហាជន ព្រោះជនល្មើសត្រូវបានចាប់ខ្លួនព្រឹកម្សិលមិញហើយ»។ ដោយឡែក លោក ខេវិន ក៏បានបញ្ជាក់បន្ថែមនៅលើហ្វេសប៊ុកយ៉ាងដូច្នោះថា « សួស្ដីបងប្អូនក្នុង Facebook ទាំងអស់គ្នាពួកខ្ញុំទាំងពីរទើបទទួលបានការអនុញ្ញាតិពីព្រះរាជអាជ្ញានិងយោបល់មេធារី ដើម្បីចេញមុខបកស្រាយជុំវិញរឿងបទបរិហារកេរ្ត៏នឹងបង្ខូចកេរ្ត៏ឈ្មោះ ខ្ញុំបាទខេវិន នឹង ម៉ុក អានីត ពីសំណាក់ឈ្លើងសង្គម ទន់ ពូន ហៅ ឃុន ដេវិត ពួកខ្ញុំនិង Live ក្នុងពេលឆាប់ៗនេះសូមបងប្អូនជួយSharesអោយបានច្រើនជូនជាព័ត៏មាន សូមអរគុណ»។
គួរបញ្ជាក់ផងដែរថា នាពេលនេះ គណនីហ្វេសប៊ុករបស់លោក ឃុន ដេវីត បានអះអាងថា គណនីនេះត្រូវបានជនអណាមិកបន្លំហែកចូលប្រើប្រាស់ ក៏ប៉ុន្ដែមុនពេលធ្វើការប្រកាសខ្លួនបែបនេះ លោក ឃុន ដេវីត ក៏ធ្លាប់បានបង្ហោះសាររៀបរាប់អះអាងពាក់ព័ន្ធជាមួយករណីកញ្ញា ម៉ុក អានីត និងលោក ខេវិន ក្រោយផ្ទុះព័ត៌មានឡើងថា « តាំងនាមសហគមន៍ខ្មែរ Canada, រីករាយដែលបានធានាកូនខ្មែរ 34នាក់ មករស់នៅលើដី Canada មានអនាគតល្អ តែគួរឲ្យសោកស្ដាយ ចុងក្រោយនេះប៉ះក្រពើ 2 ដែលបានមកដល់ហើយរត់គេចបាត់ ថែមទាំងប្រឌិតរឿងភរ ចោទថា ខ្ញុំបង្ខំនាង ម៉ុក អានីត ឲ្យមក..ការពិតអា ខេវិន បោកឲ្យខ្ញុំយកមក.. ខ្លួនឯងពោះធំ 5ខែហើយ។ មេធាវី សួ ថា ? បើប្រាកដបង្ខំឲ្យមក.. ម៉េចក៏ភើ្លមកអីចឹង? មេចមិន block Facebooks, ម៉េចមិនប្ដឹងទូតថា នាងមកនេះគឺដើម្បីឲ្យគេ…? ឥឡូវ វាប្ដឹងខ្ញុំឡើងតុលាការ។ មកពីវាបានសិទ្ធិនៅបណ្ដាះអាសន្ន។ កុំអាលអរពេលតុលាការឃើញថាភរ បំពានលើ sponsor គឺដឹងថា យ៉ាងម៉េចហើយ ឲ្យវាសប្បាយសិនចុះ ស៊ីលុយរាល់ខែ 1000ដុល្លារ បាន lawyer free, ទៅពេទ្យ free ហើយលួចធ្វើការយកលុយសុទ្ធទៀត»៕