នៅពេលថ្មីៗនេះ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសមានភាពភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលបទចម្រៀងកំពុងតែទទួលប្រជាប្រិយភាពរបស់តារាចម្រៀងស្រី យូរី គឺបទមានចំណងជើងថា « រាំស្កុប » ត្រូវបានក្រសួងព័ត៌មានចេញលិខិតថ្លែងការណ៍មក ប្រកាសហាមមិនឱ្យចាក់ផ្សាយនូវបទចម្រៀងរបស់តារាស្រីរូបនោះនៅលើស្ថានីយទូរទស្សន៍ និងទូរទស្សន៍អនឡាញគ្រប់ប្រភេទ។
នៅក្នុងសេចក្ដីបញ្ជាក់របស់លិខិតដែលចេញដោយរដ្ឋមន្ដ្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់ថា វីដេអូបទ « រាំស្កុប » បានប្រើស្លាកសញ្ញា Logo របស់មន្ទីរពេទ្យកាល់ម៉ែត្រដោយគ្មានការអនុញ្ញាតិ ដោយមានបង្ហាញនៅក្នុងឈុតសម្ដែងនៃបទចម្រៀងនេះ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់មន្ទីពេទ្យ និងទឹកចិត្តបំពេញការងារវិជ្ជាជីវៈរបស់បុគ្គលិកនៃមន្ទីរពេទ្យកាល់ម៉ែត្រ។
គួររំឭកផងដែរថា វីដេអូចម្រៀងរបស់កញ្ញាបទ « រាំស្កុប » កន្លងមកក៏ធ្លាប់ជួបបញ្ហាកម្មសិទ្ធបញ្ញាផងដែរ ដោយឈុតមួយនៃបទនេះ បានចម្លងប្លង់របស់ក្រុមការងារភ្លើងគុប ដោយគ្មានការអនុញ្ញាតិដូចគ្នា ហើយនៅពេលថ្មីនេះ ក៏បានជួយបញ្ហាដូចពោលខាងលើថែមទៀត៕