តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថ្មី!នេះ គេមើលឃើញថា ក្រោយពីចេញបទ « ក្បាច់កង្កែប» របស់កូនប្រុសទាំងបីរបស់កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ដែលកំពុងតែទាញបានប្រជាប្រិយភាពផងនោះ ស្រាប់តែថ្មីនេះទទួលរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជន ថាបទថ្មី របស់លោក សុវត្ថិ មុនីវណ្ណ លួចចម្លងស្ទាយពីគេមក។ ទន្ទឹមជាមួយបទចម្រៀងដែលកំពុងពេញនិយមខ្លាំងជាពិសេសស្រទាប់យុវវ័យបទ « ស្រលាញ់អូនស្លៀកខោរហែក» ស្រាប់តែតារាពន្លកថ្មី សុវត្ថិ មុនីវណ្ណបានចេញបទស្រដៀងហ្នឹងដែរបទ « ស្រលាញ់អូនស្លៀកខោរឹប» ធ្វើឲ្យមហាជនមួយចំនួនរិះគន់យ៉ាងចាស់ដៃថាកាឡៃពីគេ នេះជាលើកទីពីរហើយដែលកូនប្រុសច្បងលោកព្រាប សុវត្ថិភាពរងការរិះគន់។
ជាមួយនេះ អ្នកលេងបណ្ដាញទំនាក់ទំនងសង្គមបានរិះគន់ចំពោះបទ « ស្រលាញ់អូនស្លៀកខោរឹប» របស់លោក សុវត្ថិ មុនីវណ្ណ ថា « ចំណងជើងស្រដៀង បទភ្លេងក៏ស្រដៀងទៀតមិនចេះនិពន្ធឲ្យប្លែកសោះ? គេល្បីតាមគេកប់ »។ ខ្លះទៀតថា « ចម្លងភ្លេងសឹងតែទាំងអស់តែបានកាឡៃយោង ហើយច្រៀងស្រដៀងគ្នាទៀត ឥឡូវមិនដឹងគិតយ៉ាងម៉េចទេ កូនខ្មែរចម្លងបទគ្នាឯងប្រៀបដូច ខ្មែរសម្លាប់គ្នាឯងអីចឹង »។ ចំពោះការប្រតិកម្មខាងលើនេះ នៅមិនទាន់មានការបកស្រាយច្បាស់ការណ៍ណាមួយចេញពីផលិតកម្មរស្មីហង្សមាស និងលោក សុវត្ថិ មុនីវណ្ណ នៅឡើយទេ។
តើប្រិយមិត្តទាំងអស់គ្នាយល់យ៉ាងណារវាងបទទាំងពីរខាងលើនេះ មានភាពស្រដៀង និងប្រហាក់ប្រហែលគ្នាយ៉ាងនោះ សូមស្ដាប់ និងទស្សនាវីដេអូខាងក្រោមនេះ៖