Skip to content

អតីតតួឯកប្រុសក្នុងរឿង «ទុំទាវ» លោក ស៊ុក សុភា ទទួលបានសញ្ជាតិអូស្រ្ដាលីពេញសិទ្ធ

តាមរយៈបណ្ដាញទំនាក់ទំនងសង្កមហ្វេសប៊ុកនៅថ្ងៃទី 28 ខែមីនា ឆ្នាំ 2018 នេះ ទទួលបានដំណឹងច្បាស់ការណ៍ថា អតីតតារាសម្ដែងមានកេរ្ដិ៍ឈ្មោះល្បីល្បាញ លោក ស៊ុក សុភា ទទួលបានសញ្ជាតិអូស្រ្ដាលីពេញសិទ្ធរស់នៅប្រទេស អូស្ត្រាលី ទៅហើយ ក្រោយពេលរស់នៅទីនោះ រយៈពេលប្រមាណជិត6ឆ្នាំ ដែលធ្វើឱ្យរូបលោករំភើបរកមាននឹកស្មានមិនដល់ ។

អតីតតារាសម្ដែងនៅក្នុងរឿង ទុំទាវ​ រូបនេះ បន្ទាប់ពីរៀបការ សាងគ្រួសារ ជាមួយអានិកជន មេម៉ាយកូន2នាក់ នៅឯប្រទេសអូស្រ្ដាលី រួចមក គេសម្គាល់ឃើញថា លោករស់នៅទីនោះយ៉ាងមានក្ដីសុខ ពោរពេញដោយភាពរីករាយ សុភមង្គលពេញៗដៃ មិនខ្វល់ខ្វាយវិស័យសិល្បៈទៀតនោះទេ។

សូមជម្រាបផងដែរថា ភរិយារបស់លោក ស៊ុក សុភា ត្រូវបានគេស្គាល់ មានឈ្មោះ លុយ រីម៉ា ហៅ ហ្សារីណា ដែលបានរៀបការសាងគ្រួសារជាមួយគ្នា កាលពីថ្ងៃទី22 ខែមិថុនា ឆ្នាំ 2012កន្លងទៅ។ បន្ទាប់ពីរៀបការរួច លោក ស៊ុក សុភា បានដឹកដៃភរិយាដ៏ស្រស់ស្អាត ទៅបង្កើតគ្រួសារប្រកបដោយសុភមង្គល ព្រមទាំងខិតខំធ្វើការ ដោយមិនបានគិតគូចំពោះអាជីពសិល្បៈ ពោលគឺលោកហាក់ឃ្លាតចាកឆ្ងាយខ្លួនទាំងស្រុង ពីពិភពសិល្បៈ សូម្បីតែមកបង្ហាញខ្លួន ក្នុងចង្កោមអ្នកសិល្បៈ នៅស្រុកកំណើត ក៏មិនធ្លាប់ដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *