តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាសម្ដែងស្រីនិយមតែបញ្ចេញដើមទ្រូង សាន សុម៉ាលី គេសង្កេតឃើញថា នាងបង្ហោះរូបភាពមួយសន្លឹក ដែលបានបង្ហាញឱ្យភាពឱ្យថើបយ៉ាងផ្អែមល្ហែមជាមួយបុរសម្នាក់ ហាក់បីដូចជា នាងនឹងបុរសម្នាក់នោះកំពុងតែបង្កាត់ភ្លើងស្នេហ៍ថ្មី ។ ដោយឡែកមួយរយៈកាលមុនផងដែរតារាស្រីរូបនេះ មិនបានបង្ហាញមុខគូស្នេហ៍ថ្មីនេះទេ ភាគច្រើននាងនិយមបង្ហាញភាពសិចស៊ីនិងអារម្មណ៍មិនសូវសប្បាយចិត្ត ហើយច្រើនតែបង្ហោះសារក្រៀមក្រមជារឿយៗ ក្រោយពីនាងបានបាត់បង់ស្នេហាចែកផ្លូវគ្នាជាមួយ ប្រុស ខួច ដែលធ្លាប់មានទំនាក់ទំនងស៊ីជម្រៅនឹងគ្នា តែមិនសូវចុះសម្រុងគ្នាប៉ុន្មាន។
តែថ្មីៗនេះស្រាប់តែតារាសាច់ខ្ចីរូបនេះធ្វើឲ្យមហាជនភ្ញាក់ផ្អើលនិងងឿងឆ្ងល់ជាខ្លាំង ដោយឃើញនាងបង្ហោះរូបថតតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកតែពីរនាក់បុរសសង្ហាយ៉ាងផ្អែមល្ហែមដូចគូរស្នហ៍។ តើក្នុងន័យបែបណាវិញ បើតារាស្រីរូបនេះបានរៀបរាប់យ៉ាងផ្អែមល្ហែមថា « គាត់ជាអ្នកណា តែគ្រាន់តែដឹងថាសួរញមរាល់ព្រឹកញាំបាយនៅគេងនៅ» ។
គួរបញ្ចាក់ផងដែរថា បើតាមការឆ្លើយតប Comment របស់មហាជនដែលបានចោទសួរនាងពីបុរសខាងលើនេះ នាងបានត្រឹមតែអះអាងថា « បុរសនោះជាស្រីដូចគ្នា » តែនាងមិនបានបញ្ចាក់ពីសាវតាពិតរបស់បុរសនោះឡើយ ពោលគឺ លាក់ទុកសិន៕