
ភាពស្រស់ស្អាតជារឿងចាំបាច់សម្រាប់មនុស្សគ្រប់គ្នាមិនថាបុរស ឬស្ត្រីនោះទេ ហេតុនេះចង់មិនចង់គួរតែបង្ខំខ្លួនអ្នកឱ្យស្រឡាញ់ និងយកចិត្តទុកដាក់ថែរក្សាសម្រស់របស់ខ្លួនខ្លះផង។
អ្នកជំនាញខាងភាពស្រស់ស្អាតបានប្រាប់ថាការថែរក្សាសម្រស់ឱ្យបានស្អាត មិនពិបាកខ្លាំងដូចអ្នកគិតនោះទេ ហើយបើចង់ជ្រាបកាន់តែច្បាស់ថា តើវាងាយប៉ុណ្ណានោះ គឺមានតែបន្តអាននូវអត្ថបទខាងក្រោមនេះ ទើបអាចឆ្លើយប្រាប់អ្នកបាន៖
1/ សុខភាព និងភាពស័ក្តិសម

គឺជាជំហានទីមួយក្នុងការរក្សាសម្រស់។ ប្រសិនបើអ្នកបានដាក់បញ្ចូលតែរឿងល្អៗទៅក្នុងរាងកាយ នោះវានឹងបញ្ចេញមកវិញនូវភាពភ្លឺរលោងនៅខាងក្រៅ។ ព្យាយាមទទួលទានធញ្ញជាតិឱ្យបានច្រើនតាមដែលអាចធ្វើបានដូចជា គ្រាប់ផ្លែឈើ ផ្លែឈើ និងបន្លែជាដើម។ ទទួលទានត្រី បក្សី និងប្រូតេអីុនឱ្យបានច្រើនជាងមុន ហើយកុំភ្លេចបញ្ចេញថាមពលខ្លះផង។
2/ ទទួលទានទឹកឱ្យច្រើន
ទទួលទានទឹកឱ្យបាន8-9កែវក្នុងមួយថ្ងៃ។ ទឹកសំខាន់បំផុតសម្រាប់អ្នក វាជួយផ្តល់សំណើមឱ្យរាងកាយ និងចិញ្ចឹមស្បែក ហើយវាក៏ជួយឱ្យផ្ទៃមុខរបស់អ្នកភ្លឺថ្លាផងដែរ។
3/ បញ្ចូលវីតាមីន
កុំភ្លេចដាក់បញ្ចូល Biotin (វីតាមីន) នាពេលព្រឹក ព្រោះវាអាចជួយឱ្យស្បែកភ្លឺថ្លា សក់ និងក្រចកមានសុខភាពល្អ។
4/ ខាត់ស្បែកមុខឱ្យស្អាត
ខាត់ស្បែកមុខរបស់អ្នកក្នុងមួយសប្តាហ៍ 2ដង អាចជួយផ្លាស់ប្តូរស្រទាប់ស្បែកចាស់ៗចោលបាន។ ការខាត់ស្បែកជួយឱ្យស្បែកទន់ រលោង ភ្លឺថ្លា ថែមទាំងកាត់បន្ថយស្នាមជ្រួញទៀតផង។ ហេតុផលពិសេសមួយទៀតគឺវាជួយគ្រប់គ្រងបញ្ហាមុន និងធ្វើឱ្យផ្ទៃមុខកាន់តែស្រស់ស្អាតពេលតុបតែងមុខ។
5/ មុនពេលតុបតែងមុខ
ត្រូវចងចាំជានិច្ចថាត្រូវសម្អាត ផ្តល់សំណើមដល់ផ្ទៃមុខជាមុនសិន។ ត្រូវប្រាកដចិត្តថាបានទិញផលិតផលដែលនឹងមិនធ្វើឱ្យស្បែករបស់អ្នករមាស់ ឬមានបញ្ហាផ្សេងៗឡើយ។
6/ របៀនតុបតែងមុខប្រចាំថ្ងៃ
សម្រាប់ការតុបតែងមុខរាល់ថ្ងៃគួរតែធ្វើបែបស្រាលៗ និងមើលទៅធម្មតាៗ មានន័យថាការតុបតែងមុខ គួរតែធ្វើឡើងតាមបែបខុសៗគ្នា នោះវានឹងធ្វើឱ្យអ្នកកាន់តែស្រស់ស្អាត និងលេចធ្លោឡើង។
7/ ផ្លាស់ប្តូរស្ទីលតុបតែងមុខខ្លះ
ប៉ុន្តែស្របពេលជាមួយគ្នានេះ អ្នកក៏ត្រូវតែចាំដែរថា ការតុបតែងមុខគឺជារឿងអស្ចារ្យ ដូច្នេះមិនចាំបាច់ខ្លាចចំពោះពណ៌តិចតួចនោះទេ ប្តូរវាមកជាពណ៌ស្រស់ៗខ្លះក៏បានដែរ ព្រោះថាបើអ្នកនៅតែប្រកាន់យកពណ៌ដដែលៗមិនព្រមប្តូរថ្មីសោះនោះ អ្នកពិតជាមិនបានទទួលនូវអ្វីដែលប្លែកនោះទេ។
8/ ខាត់បបូរមាត់
មាត់គឺជាទីតាំងដ៏ទាក់ទាញក្នុងការទទួលបាននូវស្នាមថើបដ៏ទាក់ទាញ។ ធ្វើឱ្យវាស្រស់ស្អាត ដោយទឹកក្រូចឆ្មារជាមួយនឹងស្ករស ដោយការយកមកត្រដុសថ្នមៗនៅលើបបូរមាត់ ដើម្បីបំបាត់ចោលនូវសភាពស្បែកបបូរមាត់ដែលខ្មៅ និងស្ងួត។
9/ លើកទឹកចិត្តខ្លួនឯង
សម្រស់តែងតាមមកជាមួយអ្នកជានិច្ចមិនថាអ្នកមានរាងបែបណា ឬមានទំហំខ្លួនបែបណានោះទេ សម្រស់ពិតគឺជាអ្វីៗគ្រប់យ៉ាងដែលនៅលើខ្លួនអ្នក ដូច្នេះសូមកុំបាក់ទឹកចិត្ត ហើយខំធ្វើវាឱ្យបានល្អបំផុតទៅបានហើយ៕
