ពិតជាមានភាពភ្ញាក់ផ្អើលពេញបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកយ៉ាងកក្រើក ដោយសារតែ តារាសម្ដែងស្រីសិចស៊ី ដេននី ក្វាន់ ត្រូវនារីលេងហ្វេសប៊ុកម្នាក់ចូលមក Comment តិះដៀលឌឺដងដាក់នាង និងប្រើពាក្យអសុរោះជេរដល់ម្ដាយនាងយ៉ាងកប់ៗ ខណៈដែលតារាស្រីរូបនេះកំពុងតែ Live Video នៅលើហ្វេសប៊ុកខ្លួន។
ដេននី ក្វាន់ បានរៀបរាប់នៅលើហ្វេសប៊ុកថា « សុំមិត្តជួយរកឈ្មោះFb មីស្រីម្នាក់នេះឱ្យខ្ញុំផង ព្រោះវាជេរខ្ញុំហើយប្លុកខ្ញុំចោលទៀត តែខ្ញុំមិនថាទេ គ្រាន់តែប្តឹងមីនឹងមួយឱ្យរៀងដើម្បីថ្ងៃក្រោយកុំឱ្យមានមាត់ចេះតែដើរខមមិន ( Comment ) ជេរគេ ទាំងដែលមិនស្គាល់គេច្បាស់….។ មួយទៀតអ្នកណាស្គាល់វាច្បាស់ជួយប្រាប់ផងខ្ញុំជូនលុយ 200$ បើស្គាល់ទីកន្លែងនឹងផ្ទះសម្បែងវា ព្រោះខ្ញុំត្រូវរកមុខវាឱ្យឃើញ ខ្ញុំត្រូវការប្តឹងម្នាក់នឹងអោយរៀងម្តង។ ជួយShare ផង »។
កាន់តែក្ដៅស្លឹកត្រចៀកខ្លាំងឡើង អ្នកនាង ដេននី ក្វាន់ នៅតែប្រកាសរកនារីម្នាក់ខាងលើ ដែលមានឈ្មោះគណនីហ្វេសប៊ុក Oun Pich New ចេញមកធ្វើការសុំទោសចំពោះរូបនាង ។ នាងបន្ដថា « បើខ្លាំងប្លុកអាខោន ( BlocK Account ) ខ្លួនឯងចោលធ្វើអីស្រីល្អ? ឬគិតថាប្លុកហើយរួចខ្លួន យើងរកមុខនាងឯងមិនឃើញ? ជិតបានជួបគ្នាទល់មុខហើយស្រីល្អ…! ហួសចិត្តមិនដែលស្គាល់សោះមកជេរខ្ញុំលេង ដល់ពេលខ្ញុំ គេវិញរត់បាតជើងសព្រាតសូម្បីអាខោនខ្លួនឯងក៏ប្លុកចោល ខ្ញុំចង់សួរថាមិចមិនធ្វើឱ្យខ្លាំងដូចដែលជេរទៅ? ជួបគ្នាឆាប់ៗណាព្រោះអីលូវរកឈ្មោះរកទីកន្លែងឃើញហើយ ចង់រួចខ្លួនឆាប់អោនក្បាលមកសុំទោសខ្ញុំភ្លាមទាន់គេមិនទាន់កោះហៅ ចាំទុកផងមនុស្សមិនមែនចេះដើរឈ្លោះទេ បើគេមិនមករកខ្ញុំមុន.! ជួយShares ផងណា»៕