តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅពេលថ្មីនេះៗ បានឱ្យដឹងថា ទោះបីជាបទរបស់ លោក ឆាយ វិរៈយុទ្ធ «ដឹកឆ្កែទៅលេងស្រុក» ដែលចេញមកក្រោយ បទ របស់ កញ្ញា សុគន្ធកញ្ញា អាគីឆ្កែខ្ញុំ តែមជ្ឈដ្ឋានមហាជននៅតែជឿជាក់ថាបទនេះពេលចេញជាផ្លូវការនឹងមានការគាំទ្រខ្លាំងមែនទែនទូទាំងពិភពលោក មិនចាញ់គ្នានោះឡើយ ។
ដោយសង្កេតឃើញថា សម្រាប់បទចម្រៀងសម្រាប់រាំកម្សាន្ដឆ្នាំនេះ ភាគច្រើនមានចំណងជើងនិង អត្ថន័យទាក់ទងនឹងឆ្កែទាំងអស់ ហើយបទនីៗមួយរៀបរាប់ពីឆ្កែខុសៗគ្នា តាមពិតទៅបទទាំងនេះមានគោលដៅ ដើម្បីអបអរសាទរ ចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលជាឆ្នាំ «ច » គឺតំណាងឱ្យសត្វឆ្កែ ទើបមានការចេញបទចម្រៀងទាក់ទងនឹងសត្វឆ្កែបែបនេះ។
ជាការពិតណាស់ ម្ដងនេះ លោក ឆាយ វីរៈយុទ្ធ លោកបានបង្ហាញឱ្យអ្នកគាំទ្រឃើញនិង រង់ចាំនៅភាពភ្ញាក់ផ្អើលថ្មីមួយ ដោយលោកបានបង្ហោះរូបសកម្មភាពសកម្មភាពថតបទថ្មី នៅក្នុងបណ្តាញសង្គមរបស់លោក ឆាយ វីរៈយុទ្ធ ផ្ទាល់តែម្តង ហើយឃើញលោកដឹកឆ្កែដើរលេង ហាក់បីដូចជាធ្វើមិនដឹងខ្លួន គ្រាន់តែឃើញរូបនេះផ្ទះសំណើចទៅហើយ អ្នកគាំទ្ររង់ចាំ និង ធានាថាអស្ចារ្យជាមួយបទថ្មីមួយរបស់លោក ឆាយ វីរៈយុទ្ធ ឆ្នាំនេះ៕