តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា សុខ ស្រីនាង នៅពេលថ្មីៗនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលធ្វើឱ្យអ្នកគាំទ្រចំណាំនាងសឹងតែមិនបាន ដោយសារសម្រស់ និងការប្ដូរស្ទាយបែបយុវវ័យរបស់នាង ស្រស់ស្អាតខ្លាំងណាស់ មើលទៅកាន់តែក្មេងជាងវ័យ។
ដោយឡែកតារាចម្រៀងរូបនេះតែងខ្លួនយ៉ាងសាមញ្ញ និងពាក់វ៉ែនតា បែបស្រគត់ស្រគំ ស័ក្ដសមជាមួយកិរិយាស្លូតបូត ចរឹតរម្យទុំ ពិតជាគួរឱ្យស្រឡាញ់ខ្លាំងណាស់ រហូតដល់អ្នកគាំទ្រពោលសរសើរថា ស្អាតមិនចាញ់តារាកូរ៉េឡើយ។
គួររំឭកថាក្រោយពីចែកផ្លូវគ្នាជាមួយស្វាមី គឺលោក ស៊ី សុវត្ថិ គេសង្កេតឃើញថា អ្នកមេម៉ាយចាយរាង សុខ ស្រីនាង សម្រស់របស់នាងកាន់តែស្រស់ស្អាតជាងនៅក្រមុំ រហូតធ្វើឲ្យកន្លង់ជាច្រើនតាមសុំស្នេហ៍រូបនាងផងដែរតែនាងតែងបដិសេធដោយនិយាយថាពេលនេះនាងមិនទាន់ចង់គិតដល់រឿងនេះទេ ព្រោះមិនចង់បែកអារម្មណ៍ពិសេសការងារកំពុងតែឈានទៅរកភាពរីកចម្រើនជាលំដាប់ ។ នាងទទួលស្គាល់ដែរថារឿងគូអនាគតក៏នាងគិតដែរតែចាំពេលណាការងារនាងទទួលជោគជ័យនិងមានកេរ្តិ៍ឈ្មោះល្បីខ្លាំងសិន ៕