តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាចម្រៀងសិចស៊ី កញ្ញា ស៊ឹម ថៃណា នៅថ្ងទី 23 ខែមីនា ឆ្នាំ 2018 នេះបានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលនាងបានប្រកាសថា រូបនាងបានសម្រេចប្រកាស ដាក់លក់ផ្ទះវីឡាបន្ទាន់ក្នុងតម្លៃមួយអាចចរចាគ្នាបាន។ កាលពីគ្រាកន្លងមកថា ម្តាយរបស់នាងបានធ្លាក់ខ្លួនឈឺធ្ងន់ មានរយៈពេលយូរខែមកហើយ ដោយក្នុងនោះជាប្រចាំ នាងនិងក្រុមគ្រួសារ តែងបញ្ចូនគាត់ទៅសង្គ្រោះ នៅមន្ទីរពេទ្យស្ទើររៀងរាល់ខែ ព្រោះជំងឺរបស់ម្តាយនាង ត្រូវការផ្លាស់ប្តូរ និងលាងឈាមជាប្រចាំ ដោយសារជំងឺក្រលៀន។
កញ្ញា ស៊ីម ថៃណា បានបញ្ជាក់ថា «ដោយសារស្ថានភាពជំងឺម្តាយនាងខ្ញុំត្រូវការចំណាយប្រាក់ដ៏ច្រើន ដើម្បីព្យាបាលបន្ត ដូច្នេះនាងខ្ញុំត្រូវការលក់ផ្ទះបន្ទាន់ ជាប្រភេទវីឡាភ្លោះប្រភេទ Twin A ទីតាំងស្ថិតនៅក្នុងបុរីដឹផ្លរ៉ា
តំលៃអាចឆាតមកក្នុងហ្វេសបុកនាងខ្ញុំផ្ទាល់ ឫទំនាក់ទំនងតាមលេខទូរស័ព្ទ 012497576 ឫ 089333435 » ៕
កញ្ញា ស៊ឹម ថៃណា បានប្រាប់អ្នកសារព័ត៌មានថា បានជានាងសម្រេចចិត្តលក់ផ្ទះជាបន្ទាន់នេះ ព្រោះថា ស្ថានភាពជំងឺរបស់ម្ដាតនាងកាន់តែធ្ងន់ធ្ងរ និងត្រូវការលាងឈាម 1 ទៅ 2 ដងនៅក្នុងមួយសប្ដាហ៍ ព្រមទាំងត្រូវការចំណាយលើថ្លៃព្យាបាលនៅមន្ទីរពេទ្យជាប្រចាំទៀត ទើបដោយភាពខ្វះខ្វាត និងអស់លទ្ធភាព នាងសម្រេចចិត្តបែបនេះតែម្ដងទៅ។ ដោយក្ដីសង្ឃឹម និងមើលឃើញពីភាពកត្តញ្ញូរបស់តារាស្រីរូបនេះ អ្នកគាំទ្រគ្រប់រូបបានបួងសួង សូមឱ្យអ្នកមា្ដយរបស់ កញ្ញា ស៊ឹម ថៃណា ឆាប់បានជាសះស្បើយ៕