លោក Boris Johnson រដ្ឋលេខាធិការក្រសួងការបរទេសរបស់ចក្រភពអង់គ្លេស បានបញ្ជាក់កាលពីថ្ងៃពុធថា លោកចង់ឱ្យមានការធានារបស់រុស្ស៊ី ជុំវិញសុវត្ថិភាពរបស់អ្នកគាំទ្រកីឡាបាល់ទាត់របស់អង់គ្លេស ក្នុងព្រឹត្តិការណ៍ World Cup នៅឆ្នាំនេះ ស្របពេលមានជម្លោះការទូតទៅលើការវាយប្រហារចារកម្មមួយ។
ទំនាក់ទំនងរវាងទីក្រុងឡុងដ៍ និងទីក្រុងម៉ូស្គូ កំពុងតែធ្លាក់ចូលក្នុងវិបត្តិ ជុំវិញការវាយប្រហារដោយភ្នាក់ងារ Mar 4 ទៅលើអតីតចារបុរសអង់គ្លេសម្នាក់នៅក្នុងចក្រភពអង់គ្លេស ដែលចក្រភពអង់គ្លេស កំពុងតែទម្លាក់កំហុសទៅលើវិមាន Kremlin។
ប៉ុន្តែ ទោះបីជាយ៉ាងណា លោក Johnson បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលចក្រភពអង់គ្លេស មិនមានគម្រោងក្នុងការរារាំងមិនឱ្យក្រុមអង់គ្លេសធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី សម្រាប់ព្រឹត្តិការណ៍ World Cup នោះឡើយ ដោយបានបញ្ជាក់ប្រាប់ថា៖ «ដើម្បីធ្វើឱ្យមានតុល្យភាព វានឹងក្លាយជារឿងអយុត្តិធម៌ក្នុងការដាក់ទណ្ឌកម្មទៅលើក្រុមជម្រើសជាតិអង់គ្លេស»។
ចក្រភពអង់គ្លេស បានបណ្តេញមន្ត្រីទូតរបស់រុស្ស៊ី 23នាក់ចេញពីប្រទេសរបស់ខ្លួន ហើយទីក្រុងម៉ូស្គូក៏បានឆ្លើយតបវិញក្នុងទង្វើដូចគ្នានេះដែរ ប៉ុន្តែលោក Johnson បានបញ្ជាក់ថា ពួកគេបានបណ្តេញមន្ត្រីចក្រភពអង់គ្លេសដែលត្រូវមានការងារការពារសុវត្ថិភាពរបស់អ្នកគាំទ្របាល់ទាត់»។ លោក Johnson បានឱ្យដឹងថា៖ «អ្នកមិនអាចគិតពីការចាត់វិធានការបន្ថែមទៀតឡើយចំពោះសមត្ថភាពចក្រភពអង់គ្លេសក្នុងការជួយអ្នកគាំទ្រនៅរុស្ស៊ី ហេតុនេះ វានៅតែជាបញ្ហាមួយ។ វានៅតែត្រូវមានការពិភាក្សាមួយ»៕
ប្រភពពី៖ The Daily Star