ខ្សែប្រយុទ្ធរបស់ក្រុម Liverpool កំពុងតែផ្តោតទៅលើការអភិឌ្ឍរបស់ក្លិប និងមិនស្ថិតក្រោមសម្ពាធក្នុងការតាមឱ្យស្មើកំណត់ត្រានៃការរកគ្រាប់បាល់របស់តារាឆ្នើម Mohamed Salah នៅរដូវកាលនេះឡើយ។ នេះបើយោងតាមការបញ្ជាក់របស់ខ្សែប្រយុទ្ធ Roberto Firmino។
តារាឆ្នើមអន្តរជាតិអេហ្ស៊ីប Salah កំពុងតែនាំមុខគេក្នុងការប្រជែងដណ្តើមស្បែកជើងមាសប្រចាំទ្វីបអឺរ៉ុប ដោយនាំមុខពីលើខ្សែប្រយុទ្ធ Lionel Messi របស់ក្លិប Barcelona ក្រោយពីបានរកគ្រាប់បាល់បញ្ចូលទីដល់ទៅ 36គ្រាប់ និងជួយឱ្យមិត្តរួមក្រុមរកបាន 12គ្រាប់ផ្សេងទៀត ក្នុងការបង្ហាញខ្លួន 41លើក រាល់យុទ្ធនាការទាំងអស់ ក្នុងរដូវកាលទី1របស់គេនៅឯក្លិប Liverpool។
នៅពេលដែលត្រូវបានចោទសួរថា តើរូបគេមានអារម្មណ៍រងនូវសម្ពាធទៅលើការរំពឹងទុកផ្សេងៗដើម្បីតាមស្មើចំនួនគ្រាប់បាល់របស់មិត្តរួមក្រុមរបស់ខ្លួន ឬយ៉ាងណានោះ។ តារាឆ្នើមអន្តរជាតិប្រេស៊ីលរូបនេះ បានឱ្យដឹងថា៖ «មិនអាចឡើយ។ មនុស្សជាច្រើននិយាយពីភាពខ្លាំងក្នុងតំបន់ប្រយុទ្ធរបស់យើង ដែលក៏មាន SadioMane ផងដែរ ប៉ុន្តែ យើងមានក្រុមមួយដែលមានគុណភាពពេញលេញដែលមានប្រសិទ្ធភាពក្នុងតំបន់ប្រយុទ្ធ។
យើងត្រូវតែគិតជាលក្ខណៈក្រុម។ កីឡាករកាន់តែរកបានគ្រាប់បាល់ច្រើន នោះក្រុមយើងក៏កាន់តែខ្លាំងដែរ។ Liverpool គឺជាក្រុមមួយដែលឈ្នះក្នុងស្ថានភាពនេះ»។ Firmino បានស៊ុតបាល់បញ្ចូលទី 23គ្រាប់ នៅរដូវកាលនេះ ស្របពេលដែល Mane បានស៊ុតបាល់បញ្ចូលទី 14គ្រាប់ ខណៈដែល Liverpool កំពុងតែនាំមុខលើតារាងនៃការគ្រាប់បាល់នៃក្របខ័ណ្ឌ Champions League តាមរយៈការរកបាន 28គ្រាប់មកទល់ពេលនេះ៕
ប្រភពពី៖ Channel News Asia