នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាពេលថ្មីៗនេះ កំពុងមានភាពភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលបានឃើញក្រុមចម្រៀងជាពួករបស់ប្រទេសកូរ៉េ បានលើកបទចម្រៀងខ្មែរយកមកច្រៀង និងរាំយ៉ាងសប្បាយរីករាយ។ ពួកគេបានច្រៀងបទចម្រៀងមានចំណងជើងថា « គន់មើលកង្ហារត្រូវខ្យល់ » ដែលជាប្រភេទបទចង្វាក់រាំវង់។ បើទោះបីជាការបកស្រាយមានសំនៀងមិនសូវច្បាស់ តាមបែបសំនៀងកូរ៉េ តែយ៉ាងណាមិញ ក៏ស្ដែងឱ្យឃើញពីសមត្ថិភាពទេពកោសល្យ និងការច្នៃប្រឌិតនូវអារម្មណ៍ប្លែកម៉្យាងនៃការរួមចំណែកការគាំទ្រចម្រៀងខ្មែរផងដែរ។
អ្នកលេងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកម្នាក់បានបង្ហើបឱ្យដឹងថា វីដេអូ ជាវីដេអូនៅក្នុងព្រឹត្តិការណ៍រឹតចំណងសាមគ្គីភាពរវាងកម្ពុជា-កូរ៉េកាលពីឆ្នាំ2011 របស់មជ្ឍមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ “CKCC” ដើម្បីស្វាគមន៍ចំណងមិត្តភាពខ្មែរនិងកូរ៉េ ចំពោះការគោរពនឺងផ្តល់កិតិ្តយសឱ្យគ្នាកាន់តែស្អិតរមួត។ ចង់ដឹងថា ការបកស្រាយចម្រៀង « គន់មើលកង្ហារត្រូវខ្យល់ » ដោយជនជាតិកូរ៉េ ពីរោះរណ្ដំដល់កម្រិតណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖