លោកអ្នកប្រហែលជាមិនធ្លាប់បានចាប់អារម្មណ៍នោះទេ ទៅលើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មរបស់ Apple ដែលបង្ហាញម៉ោង 9:42 AM ប៉ុន្តែបើសិនជាអ្នកងាកក្រឡេកទៅមើលរាល់ឧបករណ៍របស់ Apple នោះលោកអ្នកនឹងឃើញពីចំណុចនេះមិនខាន។
ជាទូទៅ នៅលើអេក្រង់របស់ iPhone តែងតែបង្ហាញម៉ោង 9:42 AM ប៉ុន្តែពុំមាននរណាម្នាក់ដឹងពីមូលហេតុនោះទេ ក្រោយមកទើបបុគ្គលិកជាន់ខ្ពស់ Apple បានពន្យល់ប្រាប់ពីមូលហេតុ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Business Insider បានឱ្យដឹងថា ដំបូងឡើយ Apple បង្ហាញផ្ទាំងផ្សាយពាណិជ្ជកម្ម ជាមួយនឹងម៉ោង 9:41 AM ប៉ុន្តែក្រោយមក ចាប់ពីឆ្នាំ2010 ស្រាប់តែប្ដូរទៅជា 9:42 AM វិញ។
លោក Scott Forstall អតីតមេធំ iOS បានបង្ហើបឱ្យដឹងថា ម៉ោង 9 គឺជាម៉ោងដែល Apple ប្រកាសបង្ហាញផលិតផលថ្មី ហើយ 41 ឬ 42នាទីនោះ គឺចង់បញ្ជាក់ដល់អ្នកដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍ថា ការបង្ហាញផលិតផលថ្មីគឺត្រូវធ្វើឡើងនៅក្នុងរយៈពេល 40នាទី ឬលើសនេះបន្តិចបន្តូច ដូច្នេះហើយទើបកំណត់យក 41 ឬ 42នាទី។
ទម្លាប់នេះគឺបានចាប់ផ្ដើមតាំងពីលោក Steve Jobs ធ្វើបទបង្ហាញ iPhone ដំបូងបំផុតនៅឆ្នាំ 2007 ចំណែក 42នាទី គឺជាពេលវេលាដែល Steve Jobs ធ្វើបទបង្ហាញ។ នៅឆ្នាំ2010 នៅលើអេក្រង់ iPhone និង iPad ត្រូវបានប្ដូរពី 9:42 AM មកជា 9:41 AM វិញ៕