ក្រុម Manchester United ត្រូវបានចាប់ឆ្នោតឱ្យជួបជាមួយនឹងក្រុម Tottenham Hotspurs ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពាន FA Cup នៅរដូវកាលនេះ។ ក្នុងការប្រកួតមួយគូផ្សេងទៀតដែលនឹងត្រូវរៀបចំឡើងនៅចុងសប្តាហ៍នាថ្ងៃទី21 និងទី22 ខែមេសា ក្រុម Chelsea ដែលជាម្ចាស់ជើងឯករងកាលពីឆ្នាំមុន នឹងត្រូវជួបជាមួយនឹងក្រុម Southampton។
ក្រោយពីដណ្តើមបានជ័យជម្នះលើក្រុម Brighton ក្នុងការប្រកួតវគ្គ 8ក្រុមចុងក្រោយកាលពីថ្ងៃសៅរ៍ ក្រុមរបស់លោក Jose Mourinho នឹងត្រូវប៉ះជាមួយនឹងក្រុមរបស់លោក Mauricio Pochettino នាកីឡដ្ឋានបណ្តោះអាសន្នរបស់ក្រុម Spurs គឺWembley។
ក្រុម Spurs បានយកឈ្នះលើក្រុម Swansea ក្នុងលទ្ធផល 3-០ នៅថ្ងៃដដែលនោះ។ ការជួបគ្នារវាងក្រុមទាំង2កាលពីលើកមុន បានកើតឡើងកាលពីថ្ងៃទី31 ខែមករា នាកីឡដ្ឋាន Wembley ដែលនៅពេលនោះក្រុម Tottenham បានយកឈ្នះក្នុងលទ្ធផល 2-។
ស្របពេលជាមួយគ្នានេះ ក្រុម Southampton របស់លោក Mark Hughes បានផ្តួលក្រុម Wiganក្នុងលទ្ធផល 2-០ កាលពីថ្ងៃអាទិត្យ ក្រោយពីគ្រាប់បាល់បញ្ចូលទីពីសំណាក់កីឡាករ Cedric Soares និង Pierre-Emile Hojbjerg ដើម្បីឈានទៅប្រកួតនៅកីឡដ្ឋាន Wembley ក្នុងការប្រកួតជាលើកទី1 របស់គ្រូបង្វឹកវែលស៍រូបនេះ ក្នុងនាមជាគ្រូបង្វឹកចាប់តាំងពីចូលកាន់តំណែង បន្ទាប់ពីលោក Mauricio Pellegrino ត្រូវបានបណ្តេញចេញ។
ក្រុម Chelsea ដណ្តើមបានជ័យជម្នះក្នុងការប្រកួតវគ្គ 8ក្រុមចុងក្រោយរបស់ពួកគេ ក្នុងលទ្ធផល 2-1 នៅលើទឹកដីក្រុម Leicester កាលពីថ្ងៃអាទិត្យ ក្រោយពីនាទីបន្ថែម 15នាទី 2ដង ដោយ Pedro រកបានគ្រាប់បាល់ឈ្នះនៅនាទីទី105 បន្ទាប់ពីខ្សែប្រយុទ្ធ Jamie Vardy បានរកគ្រាប់បាល់តាមស្មើគ្រាប់បាល់បើកឆាករបស់ Alvaro Morata៕
ប្រភពពី៖ The Guardian