ការបង្ហាញពីទម្រង់លេងយ៉ាងល្អឥតខ្ចោះក្នុងតង់ទី1 បានផ្តល់ការខកចិត្តដល់ក្រុម Athletic Bilbao ខណៈដែលការមិនស្គាល់ចាញ់របស់ក្រុម Barcelona ក្នុងយុទ្ធនាការ La Ligaនៅរដូវកាលនេះ បានឈានដល់ 29ប្រកួត នៅមុនពេលឈប់សម្រាកសម្រាប់ការប្រកួតអន្តរជាតិ។
គ្រាប់បាល់ស៊ុតបញ្ចូលទីពីសំណាក់កីឡាករ PacoAlcacer និង Lionel Messi ក្នុងរយៈពេល 45នាទីដំបូង បានជួយឱ្យក្រុម Barcaដណ្តើមបានជ័យជម្នះក្នុងលទ្ធផល 2-០ នៅពេលប្រកួតជាមួយនឹងអតីតក្រុមរបស់លោក Ernesto Valverde។ ស្របពេលដែល Luis Suarez suspended និង Sergio Busquets មានបញ្ហារបួស កីឡាករ Alcacer បានចូលលេងនៅនាទីទី8 ហើយ Messi បានបំពេញជ័យជម្នះរបស់ក្រុមនៅនាទីទី30 ក្នុងតង់ទី1។
ទាក់ទងនឹង Messi ដែលជាអ្នករកគ្រាប់បាល់បានច្រើនជាងគេក្នុងក្របខ័ណ្ឌអេស្ប៉ាញ La Liga នៅរដូវកាលនេះតាមរយៈការរកបាន 25គ្រាប់នោះ លោក Valverde គ្រូបង្វឹករបស់ Barcelona បានឱ្យដឹងថា៖ «រាល់ថ្ងៃ រូបគេបានរកឃើញអ្វីថ្មីៗ និងអ្វីៗដែលលំបាកជានិច្ច ហើយរូបគេដឹងយ៉ាងច្បាស់ពីអ្វីដែលរូបគេត្រូវធ្វើ និងអ្វីដែលក្រុមត្រូវការពីរូបគេ»។គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «ភាគច្រើន វាហាក់បង្ហាញថា គ្រូបង្វឹកត្រូវតែពន្យល់ដល់កីឡាករ ប៉ុន្តែអ្វីដែលគ្រូបង្វឹកបានធ្វើនោះគឺការរៀនរួមជាមួយនឹងក្រុម។ យើងសង្ឃឹមថា យើងអាចរក្សាការរៀនសូត្រជាមួយគ្នាបាន»។
ស្របពេលជាមួយគ្នានេះ ខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបាល់បញ្ចូលទី 4គ្រាប់ ខណៈដែលក្រុម Real Madrid បានផ្តួលក្រុម Girona ក្នុងលទ្ធផល 6-3 ដើម្បីឡើងទៅឈរលេខ3 បើទោះបីនៅតែដេញតាមពីក្រោយ Barcelona 15ពិន្ទុក៏ដោយ៕
ប្រភពពី៖ Sky Sports