តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី17 ខែមីនា ឆ្នាំ2018 នេះបានឱ្យដឹងថា លោក ម៉ៃ សុគន្ធ ដែលត្រូវបានប្រិយមិត្តអ្នកគាំទ្រដាក់រហស្សនាមឱ្យថា តារាកំពូលទើស បានបង្ហោះសារអមដោយរូបភាពជាច្រើនសន្លឹក ស្ដែងពីការិះគន់បទចម្រៀងរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ដ ដែលមានចំណងជើងថា « រាំក្បាច់ក្ងោក» បានបង្ហាញការសម្ដែងបែបបែកស្លុយ ខោអាវរហែកៗ ទៅប្រៀបផ្ទឹមជាមួយកំពូលតារាចម្រៀងស្រីឡាវ ដែលបានបង្ហាញពីសម្លៀកបំពាក់ប្រពៃណីបុរាណជនជាតិឡាវ។
អមដោយវីដេអូលោក ខេមរៈ សិរីមន្ដ និងរូបភាពបែបស្លុយៗ លោក ម៉ៃ សុគន្ធ បានពន្លះដោយសារនៅលើហ្វេសប៊ុកថា « មើលកំពូលកំពូលតារាចំរៀងឡាវនិងខ្មែរទៅ សមណាស់ដែលគេ ស៊ីដាច់យកបទរាំវង់មួយទៅ ដាក់ចូលអង្គការយូណែស្កូ ជាបេតិកភ័ណ្ឌពិភពលោក ឯអែងវិញមួយឆ្នាំនាំគ្នាចេញតែបែកស្លុយ ស្លៀកខោអាយះខោអាហែក តិចទៀតយកអាម៉ូតនឹងទៅដាក់ចូល យូណែស្កូដែរហើយ។ នេះហើយជាគំរូដ៏មហាសែនល្អដល់យុវវ័យ ហើយកុំខឹងវាថាមេចបានវាចឹង គឺមកពីកំពូលតារា…….នេះហើយអ្នកនាំ (ឡាវរាំទន់ភ្លន់ណាស់ តែមិនមែនល្ងង់ទេណា) ហាហាហា ក្បាច់ក្ងោក ស្លុយ »៕