ពិតជារឿងដែលគួរឱ្យភ្ញាក់ផ្អើលបំផុត ខណៈតារាសម្ដែងស្រីសិចស៊ីដែលទើបតែរួចពីបម្រាមរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈគឺ អ្នកនាង ដេននីក្វាន់ បានបង្ហោះសាររំជួលចិត្តមួយ ដែលប្រាប់ដល់មហាជនឱ្យបានដឹងថា ដែលកន្លងមកតែងទទួលរងនូវនិយាយពាក្យមាក់ងាយ និងរិះគន់មិនសូវឲ្យតម្លៃមកលើខ្លួននាងរហូតធ្វើឲ្យការឈឺចាប់ខ្លាំង ហើយនាងបានប្រែក្លាយជីវិតនាងមានជម្រើសដើររហូតមកទល់ពេលសព្វថ្ងៃនេះ។
កញ្ញា ដេននី ក្វាន់ បានសរសេរថា «អរគុណចំពោះការមើលងាយរបស់អ្នក…ដែលដៀលថាខ្ញុំមិនស្មើរោមជើងអ្នក…។ អរគុណខ្លាំងណាស់ចំពោះពាក្យមួយនេះ ព្រោះតែពាក្យមួយនេះហើយធ្វើអោយខ្ញុំក្រោកឈរតស៊ូមកដល់ចំណុចនេះ…»។ គួរបញ្ជាក់ផងដែរថា តារាសម្តែងរូបស្រស់សាច់សខ្ចីកញ្ញា ដេននី ក្វាន់ បាននិយាយបន្តថា «ខ្ញុំចង់អោយអ្នកចាំទុកក្នុងខួរអ្នកថាកុំមោទនភាពលើខ្លួនឯងពេក ពេលដែលអ្នកជោគជ័យនៅថ្ងៃនេះ ព្រោះថ្ងៃស្អែកមិនប្រាកដនោះទេថាអ្នកទទួលបានជោគជ័យ… ធ្វើជាមនុស្សកុំមើលងាយមនុស្សមនុស្សខ្ញុំធ្វើអ្វីគឺមានគោលដៅច្បាស់ណាស់មិនថាការងារឬស្នេហា! »៕