សភាពជុំវិញខ្លួននៅក្នុងផ្ទៃម្ដាយស័ក្តិសមសម្រាប់ការគេងរបស់ទារកបំផុត ព្រោះនៅក្នុងពោះរបស់ម្ដាយទាំងងងឹត កក់ក្ដៅ ស្ងាត់ គ្មានការប្រែប្រួល ហើយពេលដែលអ្នកម្ដាយដើរទៅណាមកណាក៏ប្រៀបដូចជាយោលអង្រឹងឱ្យកូនបានគេងលក់ដូច្នោះដែរ។
សំឡេងបេះដូង សំឡេងកូរពោះ និងសំឡេងនិយាយរបស់អ្នកម្ដាយ ដែល នឹងធ្វើឱ្យគេមានអារម្មណ៍កក់ក្ដៅ ក្រៅពីនោះទារកក្នុងគភ៌ថែមទាំងមិនមានអារម្មណ៍ឃ្លានទៀតផង ព្រោះមានខ្សែទងផ្ចិតតភ្ជាប់អាហារ ដែលជាមូលហេតុមួយធ្វើឱ្យទារកបានគេងលក់យ៉ាងសប្បាយចិត្ត។
- ការភ្ញាក់ពីគេងរបស់ទារកក្នុងគភ៌កើតឡើងមិនទៀងពេលឡើយ ហើយកូននឹងភ្ញាក់ត្រឹមតែក្នុងរយៈពេលខ្លីៗប៉ុណ្ណោះ។
- អំឡុងពេលដែលកូនគេងលក់នៅក្នុងពោះម្ដាយអាចមានការកម្រើកខ្លួន និងធាក់ម្ដាយខ្លះៗ មិនខាន ព្រោះកូននៅក្នុងផ្ទៃអាចជាក្មេងដែលគេងរើ។
- នៅពេលតាំងគភ៌ដល់7ខែ ទារកក្នុងផ្ទៃនឹងចាប់ផ្ដើមមានការយល់សប្តិខ្លះហើយ ព្រោះតួកំណើតនៅក្នុងគភ៌នេះមានការសាងខួរក្បាលគ្រប់គ្រាន់ល្មមធ្វើឱ្យកើតការគេងលក់បែប REM (Rapid Eye Movement) ទារកចាប់ផ្ដើមមានក្រសែប្រសាទដែលពាក់ព័ន្ធជាមួយសមត្ថភាពក្នុងការមើលឃើញ និងបានឮហើយ។
- នៅពេលតាំងគភ៌គ្រប់8ខែ ទារកក៏នឹងចាប់ផ្ដើមគេងលក់បែប non-REM ឬបែបគេងលង់លក់ខ្លាំងបានហើយដែរ។
- បើធ្វើការថតអេកូ 4 D ពេលខ្លះអ្នកម្ដាយអាចនឹងបានឃើញកូនតូចគេងញញឹមទៀតផងនេះក៏ដោយសារថា អំឡុងពេលដែលកូនតូចគេងលក់បែប REM សាច់ដុំបរិវេណផ្ទៃមុខកើតអាការញាក់ ឬមានការទាញហ្នឹងឯង។
- បេប៊ីក្នុងផ្ទៃចូលចិត្តគេងពេលថ្ងៃ និងភ្ញាក់នៅពេលយប់ ព្រោះក្នុងអំឡុងពេលយប់ដែលអ្នកម្ដាយគេងលក់នឹងមានទីកន្លែងឱ្យកូនតូចបានកម្រើកខ្លួនច្រើនជាង ថែមទាំងនៅអំឡុងពេលថ្ងៃ ពេលដែលអ្នកម្ដាយដើរច្រើនផងនោះ រឹតតែធ្វើឱ្យកូនតូចមានអារម្មណ៍ដូចកំពុងគេងយោលយោកទៅមកធ្វើឱ្យគេងលក់តែម្តង។
- បេប៊ីក្នុងផ្ទៃចូលចិត្តគេងពេលថ្ងៃ និងភ្ញាក់នៅពេលយប់ ព្រោះក្នុងអំឡុងពេលយប់ដែលអ្នកម្ដាយគេងលក់នឹងមានទីកន្លែងឱ្យកូនតូចបានកម្រើកខ្លួនច្រើនជាង ថែមទាំងនៅអំឡុងពេលថ្ងៃ ពេលដែលអ្នកម្ដាយដើរច្រើនផងនោះ រឹតតែធ្វើឱ្យកូនតូចមានអារម្មណ៍ដូចកំពុងគេងយោលយោកទៅមកធ្វើឱ្យគេងលក់តែម្តង៕