ដោយគេសង្កេតឃើញថា បន្ទាប់ពីផ្ទុះសង្គ្រោះពាក្យសម្តីរវាងកំពូលតារាចម្រៀងរាជនីសំឡេងមាសអ្នកនាង ម៉េង កែវពេជ្ជតា និងព្រះតេជគុណ ឡុង ចន្ថា កាន់តែបញ្ឆេះឡើងៗ បណ្ដាឱ្យកក្រើកពេញបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក រហូតដល់មានមហាជនជាច្រើនយល់ស្របតាមគំនិតតារាស្រីរូបនេះ និងរិះគន់ព្រះតេជគុណយ៉ាងពេញទំហឹង។
ដោយឡែក ព្រះតេជគុណ ឡុង ចន្ថា បានប្រតិកម្មឆ្លើយតបចំពោះការរិះគន់ដោយមិនសំចៃមាត់របស់អ្នកនាង ម៉េង កែវពេជ្ជតា ដោយព្រះតេជគុណចាត់ទុកថា ការរិះគន់នេះជាការឈ្នានីសដល់ព្រះតេជគុណ។ ជាថ្មីម្តងទៀតអ្នកនាង ម៉េង កែវពេជ្ជតា បានលេងយ៉ាងចាស់ដៃ ដោយស្នើឱ្យក្រសួងពាក់ព័ន្ធត្រូវមានចំណាត់ការលើករណីព្រះតេជគុណ ឡុង ចន្ថា។
ភ្ជាប់ជាមួយវីដេអូរបស់ព្រះតេជគុណ ឡុង ចន្ថា រាជនីសំឡេងរូបនេះបានបង្ហោះសារនៅលើហ្វេសប៊ុកខ្លួនទទូចទាមទាររកចំណាត់ការក្ដៅៗថា« ច្បាស់ៗប៉ុណ្ណឹងហើយ តើក្រសួងលោកអាចធ្វើការបានឬនៅ ?ណែនាំអោយឈប់ ព្រមានផ្សឹក ឬផ្សឹកតែម្តង? រស់ក្រោមម្លប់សាសនា តែបំផ្លាញសាសនា។ មាក់ងាយសូម្បីម្តាយឯងប្រមាថជីវិតគេពេញៗមាត់ យកវេទិកាទេសនាជាកន្លែងបញ្ចេញកំហឹង កន្លែងហែកហួរ កន្លែងនិយាយដើម កន្លែងអួត»។ ផងដែរនោះ ក៏មានអ្នកគាំទ្រជាច្រើនបានគាំទ្រសម្តីរបស់អ្នកនាង ម៉េង កែវពេជ្ជតា ព្រមជាមួយការរិះគន់ធ្ងន់ដល់ព្រះអង្គ ឡុង ចន្ថា ផងដែរ ចំពោះករណីមួយនេះជាខ្លាំង៕