នៅថ្ងៃម្សិលមិញនេះ សង្កេតឃើញមានការរិះគន់ព្រះតេជគុណ ឡុង ចន្ថា ពីសំណាក់រាជនីសំឡេងមាស ម៉េង កែវពេជ្ជតា រួមទាំងបណ្ដាមជ្ឈដ្ឋានមហាជនជាច្រើនថែមទៀតផងដែរ ខណៈដែលព្រះសង្ឃអង្គនេះមានសង្ឃដីកាអន់ចិត្តដែលត្រូវបានគេប្រគេនលុយតិចអំឡុងពេលទេសនា ហើយបានតបតសង្គ្រាមពាក្យសម្ដីដៀមដាមជាមួយតារាចម្រៀងស្រីល្បីឈ្មោះរូបនេះផងដែរ។
យ៉ាងណាមិញដែរ តារាចម្រៀង ម៉ៃ សុគន្ធ អត់ទ្រាំពុំបាន ក៏បានបង្ហោះសាររិះគន់ព្រះសង្ឃមួយអង្គនេះថា « ថាមិនចង់លូកមាត់ទេ តែសង្ឃអង្គនេះ គាត់តាំងនាមគាត់ដូចជាអន្ធពាល ស្តាប់សំដីសង្ឃអង្គនេះហើយពិចារណាចុះ!? សួរថាព្រះសង្ឃ គួរគប្បីប្រើភាសាបែបនេះទេ !? ស្រែបុណ្យដែលលោកតាលោកយាយធ្វើទទួលបានហើយ នូវសំដីសង្ឃបែបនេះ គាត់សំបូរលុយណាស់ ហាមកអោយរង្វាន់1000$ សួរណា នេះជាស្រែបុណ្យ ពិតអត់? ក្មេងក្រខ្សត់ រកតែដុំបាយឆីមិនបានផង។ តែសង្ឃអង្គនេះ សំបូរពេករឺ ? សូមក្រសួងធម្មការនិងក្រសួងពាក់ព័ន្ធ មេត្តាបើកភ្នែកមើលផង រួមទាំងសម្តេចសង្ឃទាំង2គណៈ ផងដែរ (ខូចអស់ហើយ សាសនានិងសង្ឃដែលល្អៗគួរអោយប្រតិបត្តិ )»។
គួរបញ្ជាក់ផងដែរថា កន្លងមកព្រះសង្ឃអង្គនេះ ធ្លាប់បានប្រកាសថា ព្រះតេជគុណមិនខ្លាច រួមទាំងប្រកាសប្រឈមមុខតតាំងដោយមិនខ្លាចលើការរិះគន់ចំពោះបុគ្គលរូបណាម្នាក់ឡើយ។ នេះមិនមែនទើបតែលោកម៉ៃ សុគន្ធ ម្នាក់នេះទេដែលបានប្រតិកម្មចំពោះសង្ឃដីការបស់ព្រះតេជគុណ ឡុង ចន្ថា ខណៈដែលអ្នកនាង ម៉េង កែវពេជ្ជតា និងមហាជនមួយចំនួនក៏កំពុងតែបញ្ចេះកម្ដៅលើករណីរបស់ព្រះតេជគុណ ឡុង ចន្ថា ។ ជាមួយគ្នានេះក៏មានការស្នើរសុំឲ្យក្រសួងធម្មការនិងសាសនាត្រូវពិនិត្យមើលលើករណីនេះផងដែរ៕