ដូចដែរអ្នកគាំទ្រទាំងអស់គ្នាបានស្គាលនារីដំបូងតំណាងឱ្យប្រទេសកម្ពុជាចេញទៅប្រកួតបង្អួតសម្រស់នៅក្នុងកម្មវិធីប្រលងបវរកញ្ញាលំដាប់ថ្នាក់ពិភពលោក Miss Universe 2017 នៅលើទឹកដីសហរដ្ឋអាមេរិកកាលពីពេលកន្លងមកនេះ គឺនាង ប៊ី សុធារី ដែលនាងមានរូបឆោមលោមស្រស់ល្អឯកស័ក្ដសមជានារីខ្មែរ ទាំងកម្ពស់ខ្ពស់មិនចាញ់បរទេសឡើយ។
នៅពេលនេះ គេហទំព័រឡារ៉ែន សូមបង្វែរអារម្មណ៍របស់ប្រិយមិត្តទាំងអស់គ្នាមកស្គាល់អតីតកាលរបស់នាងវិញម្ដង កាលជាកុមារីម្នាក់នោះ បវរកញ្ញាឯកកម្ពុជា ប៊ី សុធារី ក៏ស្រស់ស្អាតមិនធម្មតាដែរ ពោលគឺនាងមានសាច់ឈាមទ្រលុកទ្រលន់ និង ឃ្យូតគួរឱ្យស្រឡាញ់ណាស់ ។ ដើម្បីឱ្យដឹងថា បវរកញ្ញាឯកកម្ពុជា ប៊ី សុធារី កាលពីនៅកុមារីមានភាពគួរឱ្យក្នាញ់ និងស្រឡាញ់ប៉ុនណា សូមទស្សនារូបថតខាងក្រោមនេះ ៖