តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី 7 ខែមីនា ឆ្នាំ 2018 នេះបានឱ្យដឹងថា នាថ្ងៃម្សិលមិញនេះ សិល្បករ សិល្បការនីជាច្រើន បានបង្ហាញវត្តមានដើម្បីអបអរទិវាវប្បធម៌ជាតិលើកទី 20 នៅបរិវេណទឹកដីកោះពេជ្រ ដោយសង្កេតឃើញថា សិល្បករខ្មែរទាំងអស់តុបតែងខ្លួនដោយគ្រងសម្លៀកបំពាក់ប្រពៃណីយ៉ាងស្រស់ស្អាតសមសួនជាបុរសខ្មែរ នារីខ្មែរ ។ ដោយឡែកក្នុងនោះ ឈុតសម្លៀកបំពាក់របស់កំពូលតារាចម្រៀងលោក ណុប បាយ៉ារិទ្ធ និងអ្នកនាង សុគន្ធ នីសា មានសម្រស់លេចធ្លោជាងគេ ព្រោះថា មួយឈុតនោះជាការរចនាម៉ូដដោយលោក ណុប បាយ៉ារិទ្ធ ផ្ទាល់តែម្ដង។
លោក ណុប បាយ៉ារិទ្ធ បានបង្ហើបថា « យប់ម៉ិញទំរាំធ្វើអាវមួយនេះរួច ដល់ម៉ោង3ភ្លឺ តែខ្ញំនៅតែស្រលាញ់នឹងមិនបោះបង់ចោលនូវការព្យាយាមរបស់ខ្ញំជាដាច់ខាត ហនុមាន អ្នកបានធ្វើដំណើរទៅជាមួយខ្ញុំនូវក្នុងការសម្តែងនៃពិធីអបអរសាទរ ទិវាវប្បធម៌ជាតិទូទាំងប្រទេសលើកទី20 និងការទទួលទានអាហារមិត្តភាពរួមគ្នា នៅទីក្រុងកោះពេជ្រ ដែលរៀបចំដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រោមការអញ្ជើញជាអធិបតីដ៍ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល គឺសម្តេចតេជោហ៊ុនសែន និងសម្តេចកិតិព្រឹត្តបណ្ឌឹតប៊ុនរ៉ានីហ៊ុនសែន រួមជាមួយនិងសិល្បៈករសិល្បៈការិនីជាច្រើនជំនាន់ »។
នៅក្នុងនោះផងដែរ ក៏មានការស្ញើចសរសើរពីសំណាក់ប្រធានសមាគមន៍សិល្បករខ្មែរ គឺអ្នកនាង ចន ច័ន្ទលក្ខិណា បានពោលពាក្យសរសើរថា « ប្អូនបងពូកែគូរ និងច្នៃម៉ូត តាំងពីជាង 10 ឆ្នាំមុន គំនិតបែបនេះពិតជាអស្ចារ្យ មែន មិនសរសើរមិនបាន Bayyareth Nop »។
ចង់ដឹងថា ឈុតរបស់កំពូលតារាចម្រៀងទាំងពីរស្រស់ស្អាតដល់ម្រិតណានោះ សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ៖